WB៖ ស្ត្រីនៅជុំវិញពិភពលោកនៅតែប្រឈមមុខនឹងឧបសគ្គអំពីសមភាពយេនឌ័រ
(VOVWORLD) - នេះគឺជាការវាយតម្លៃ ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពីស្ត្រី ធុរកិច្ចនិងច្បាប់ ២០២១ ដែលត្រូវបានធនាគារពិភពលោក (WB) ប្រកាសនៅថ្ងៃទី ២៣ ខែកុម្ភៈ។
ទោះបីជាប្រទេសនានាសម្រេចបានវឌ្ឍនភាពលើសមភាពយេនឌ័រក៏ដោយ ក៏ស្ត្រីនៅជុំវិញពិភព លោកនៅតែប្រឈមមុខនឹងបទប្បញ្ញត្តិដែលនាំឲ្យឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ នៅមានកំហិត ខណៈពេលដែលការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ កំពុងប្រឈមនឹងបញ្ហាថ្មីៗ។ នេះគឺជាការវាយតម្លៃ ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពីស្ត្រី ធុរកិច្ចនិងច្បាប់ ២០២១ ដែលត្រូវបានធនាគារពិភពលោក (WB) ប្រកាសនៅថ្ងៃទី ២៣ ខែកុម្ភៈ។
យ៉ាងណាមិញ WB បានធ្វើការស្ទង់មតិនៅក្នុងប្រទេសនិងតំបន់ចំនួន ១៩០ លើវិស័យដូចជា អាជីព ការអប់រំ និងប្រាក់ឈ្នួល ជាដើម ដើម្បីវាយតម្លៃវិសមភាពយេនឌ័រ ដោយហេតុនេះបង្កើតមូលដ្ឋានសម្រាប់ប្រទេសឬតំបន់រៀបចំគោលនយោបាយទាក់ទង។ យោងតាមរបាយការណ៍នេះ ការកែទម្រង់ដើម្បីដោះស្រាយឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋ កិច្ច ត្រូវបានឈរទ្រឹងនិងមិនស្មើៗ គ្នានៅក្នុងតំបន់ជាច្រើន៕