WBបង្កើនកិច្ចសហប្រតិបត្តិការជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

WBបង្កើនកិច្ចសហប្រតិបត្តិការជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹម លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក Ousmane Dione នាយកជាតិធនាគារពិភពលោកប្រចាំនៅវៀតណាម(រូបថតៈ An Đăng/TTXVN)

(VOVworld)-នាថ្ងៃទី១០មេសា​នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម
លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក Ousmane Dione នាយក
ជាតិធនាគារពិភពលោកប្រចាំនៅវៀតណាម។ នៅទីនេះ លោក Nguyen Van Binh
បានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតាមដានយ៉ាងខ្ជាប់ខ្ជួននូវគោល ដៅស្ថិរ
ភាពម៉ាក្រូសេដ្ឋកិច្ច ផ្តោតសំខាន់លើគុណភាពកំណើន និងជម្រុញខ្លាំងការ រៀបចំ
ឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។

        រីឯលោក Ousmane Dione បានជូនដំណឹងនូវខ្លឹមសារសំខាន់ៗនិងវិធានការ
អនុវត្តក្របខ័ណ្ឌដៃគូជាតិ (CPF)រវាងវៀតណាមជាមួយធនាគារពិភពលោក ដំណាក់ កាល២០១៧-២០២២។​លោករូបនេះបានអះអាងថា នឹងពង្រឹងថែមទៀតកិច្ចសហប្រ
 តិបត្តិការនិងការជួយឧបត្ថម្ភរបស់ធនាគាពិភពលោកជាមួយវៀតណាម។

ក្នុងថ្ងៃដដែលនៅទីក្រុងហាណូយ លោក Nguyen Van Binh បានអញ្ជើញ
ទទួលជួបជាមួយលោក​Bruno Angelet ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU)
 ប្រចាំនៅវៀតណាម។​នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទំនាក់ទំនងសហប្រ
តិបត្តិការសេដ្ឋកិច្ច​​ពាណិជ្ជកម្មរវាង EU ជាមួយវៀតណាម និងការងារត្រៀមរៀបចំ
សម្រាប់ការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU ជាមួយវៀត
ណាម (EVFTA) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ