WBបច្ចុប្បន្នកម្មនៃស្ថានភាពកំណើនសេដ្ឋកិច្ចវៀតណាម
|
ទិដ្ខភាពនៃពិធីប្រកាសរបស់WB (រូបថតៈ Trần Việt/TTXVN) |
(VOVworld)-នាថ្ងៃទី១១មេសា ធនាគាពិភពលោកបានប្រកាសថា ធ្វើបច្ចុប្បន្នកម្ម ស្ថានភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ដែលផ្សាភ្ជាប់ជាមួយវៀតណាម តាម រយៈកញ្ជក់ទូរទស្សន៍ Online។ របាយការណ៍បច្ចុប្បន្នកម្មនេះបានឲ្យដឹងថា ខឿន សេដ្ឋកិច្ចវៀតណាមបានឆ្លងផុតពីរាល់បំរ៉ែបំរួលសកល ដោយសារ តម្រូវការប្រើ ប្រាស់ក្នុងស្រុកកើនឡើងនិងតម្លៃនាំចេញទទួលបានលទ្ធផលគួរ ឲ្យកត់សម្គាល់។ ធ្វើការពិនិត្យលើស្ថានភាពសេដ្ឋកិច្ចវៀតណាមនាពេលខាងមុខ របាយាករណ៍បាន ព្យាករណ៍ថាឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចនឹងថយចុះនៅ៦,៥%។ តាម របាយការ
បច្ចុប្បន្នកម្មអំពីស្ថានភាពសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលព្យាករ ណ៍ថាកំណើនតំបន់អាស៊ីបូព៌ាគ្រោងនឹងកាត់បន្ថយពី៦,៥%ក្នុងឆ្នាំ២០១៦ចុះនៅ ៦,២% ក្នុងដំណាក់កាល២០១៧-២០១៨៕