WEF ASEAN 2018៖ ចេញផ្សាយសៀវភៅស្តីពីបដិវត្តន៍ឧស្សាហកម្ម៤.០ជាភាសាវៀតណាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ (WEF ASEAN 2018) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី ១៣ខែកញ្ញានៅទីក្រុងហាណូយនោះ នាព្រឹកថ្ងៃទី១១ខែកញ្ញា សៀវភៅមួយក្បាលជាភាសាវៀតណាម ក្រោមចំណងជើងថា “បដិវត្តន៍ឧស្សាហកម្មលើកទី៤” បានចេញផ្សាយជាផ្លូវការ។
សាស្ត្រាចារ្យ Klaus Schwab ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ WEF |
សាស្ត្រាចារ្យ Klaus Schwab ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ WEF និងជាអ្នកនិពន្ធនៃសៀវភៅ “បដិវត្តន៍ឧស្សាហកម្មលើកទី៤” តែម្តងនោះបានឲ្យដឹងថា ការចេញផ្សាយសៀវភៅនេះជាភាសាវៀតណាមចំទៅនឹងឱកាសប្រព្រឹត្តទៅសន្និសីទឹWEF ASEAN 2018 ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់ប្រជាជនវៀតណាមអំពីសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ (បដិវត្តន៍ឧស្សាហកម្ម៤.០)។ ចេញផ្សាយសៀវភៅនេះធ្វើជាកាដូជូនដល់ប្រជាជនវៀតណាម សាស្ត្រាចារ្យ Klaus Schwab សង្ឃឹមថានេះនឹងជាកត្តាជំរុញឱ្យវៀតណាមក្លាយទៅជាធាតុថ្មីនៅក្នុងបដិវត្តឧស្សាហ កម្ម 4.0 ។
ក្នុងថ្ងៃដដែល លោក Justin Wood នាយកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក សមាជិកនៃគណៈសម្របសម្រួលវេទិកាសេដ្ឋកិច្ចពិភពលោកនិងលោក Santitarn Sathirathai ប្រធានក្រុមសេដ្ឋវិទូនៃអាជីវកម្ម SEA (របស់សិង្ហបុរី) បានជូនដំណឹងអំពីការបោះប្រជាមតិសម្រាប់មជ្ឈដ្ឋានវ័យក្មេងអាស៊ាន ស្តីពីផលប៉ះពាល់របស់បច្ចេកវិទ្យាដល់ការងារធ្វើ។ យោងតាមការស្ទង់មតិពោលខាងលើ មជ្ឈដ្ឋានវ័យក្មេងអាស៊ានមានសុទិដ្ឋិនិយមអំពីផលប៉ះពាល់របស់បច្ចេកវិទ្យាដល់លទ្ធភាពស្វែងរកការ ងារនិងកែលំអប្រាក់ចំណូល។
លោក Justin Wood បានចាត់ទុកថា វៀតណាមមានឧត្តមភាពនិងឱកាសល្អ រួមទាំងមានចំនួនប្រជាជនជាច្រើនចង់ក្លាយទៅជាអាជីវករ។ សហគ្រិនវៀតណាមដែលបានធ្វើការស្ទង់មតិសុទ្ធតែបានចែករំលែកថា ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនិង ជួយ ដល់សហគ្រាសជាច្រើនផងដែរ៕