WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម

WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម - ảnh 1
WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម (VNP)


        Vovworld-នាថ្ងៃទី២២កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានទទួលជួបសន្ទនាជាមួយនាយកគ្រប់គ្រងវេទិការសេដ្ឋកិច្ចពិភពលោក
(WEF) Philipp Rosler ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានស្នើរ WEF សកម្មសហប្រតិបត្តិការជាមួយវៀតណាមក្នុងការ
ផ្សព្វផ្សាយរូបភាពប្រទេសជាតិ​ជំរុញសម្ព័ន្ធក្រុមហ៊ុនធំៗបង្កើនការវិនិយោគចូលមក
វៀតណាមក្នុងនោះមានកិច្ចសហការរៀបចំសន្និសីទ WEF-មេគង្គឆ្នាំ២០១៦និង
ផ្លាស់ប្តូរអំពីលទ្ធភាពរៀបចំសន្និសីទ WEF អាស៊ីបូព៌ានៅវៀតណាមនាពេលខាង
មុខ។

នាយកគ្រប់គ្រងវេទិការ WEF Philipp Rosler បានអះអាងថា WEF នឹងសហការ
ស្អិតរមូតជាមួយវៀតណាមបង្កើនការផ្សព្វផ្សាយរូបភាពវៀតណាមនៅសន្និសីទ
របស់ WEF ក្នុងនោះមានការរៀបចំសន្និសីទ WEF-មេគង្គនាឆ្នាំ២០១៦ មានបំណង
វៀតណាមពិនិត្យសកម្មលទ្ធភាពទទួលរៀបចំសន្និសីទ WEF អាស៊ិបូព៌ាក្នុងប៉ុន្មាន
ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ