WEF អាស៊ាន 2018៖ ជប៉ុននិងវៀតណាមអំពាវនាវឲ្យអាមេរិក ត្រឡប់មករក CPTPP វិញ

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ប្រកាសថាបណ្ដាប្រទេស CPTPP នៅតែមានជឿនឿជាក់ថា ការព្រមព្រៀងពាណិជ្ជកម្មនេះគឺជាវិធានការល្អបំផុតសម្រាប់អាមេរិក ហើយជាឱកាសគួរឲ្យទាក់ទាញសម្រាប់ផ្នែកឧស្សាហកម្ម ក៏ដូចជាកសិកម្មនៃ មហាសេដ្ឋកិច្ចពិភាពលោកនេះ។
 
WEF អាស៊ាន 2018៖  ជប៉ុននិងវៀតណាមអំពាវនាវឲ្យអាមេរិក ត្រឡប់មករក CPTPP វិញ - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono

នាថ្ងៃទី ១៣ ខែកញ្ញា ជប៉ុន និងវៀតណាមបានអំពាវនាវឲ្យអាមេរិក ត្រឡប់មករកកិច្ចព្រមព្រៀងភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) ដែលឥឡូវនេះត្រូវបានដាក់ឈ្មោះឡើងវិញថា កិច្ចព្រមព្រៀងភាពជាដៃគូជឿនលឿន និងលើគ្រប់ជ្រុងជ្រោយអន្តរ ប៉ាស៊ីហ្វិក(CPTPP) ជិតរយៈពេល ២ ឆ្នាំ ក្រោយពីពេលប្រធានាធិបតីអាមេរិកប្រកាសដាកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។

តាមទីភ្នាក់ងារសារព័ត៌មាន AFP របស់បរាំងថា ថ្លែងមតិនៅក្នុងវេទិកាសន្និសីទពិភពលោកស្រីពី អាស៊ាន ២០១៨  (WEF អាស៊ាន 2018) នៅទីក្រុងហាណូយនោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ប្រកាសថាបណ្ដាប្រទេស CPTPP នៅតែមានជឿនឿជាក់ថា ការព្រមព្រៀងពាណិជ្ជកម្មនេះគឺជាវិធានការល្អបំផុតសម្រាប់អាមេរិក ហើយជាឱកាសគួរឲ្យទាក់ទាញសម្រាប់ផ្នែកឧស្សាហកម្ម ក៏ដូចជាកសិកម្មនៃ មហាសេដ្ឋកិច្ចពិភាពលោកនេះ។ ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានគាំទ្រការថ្លែងយ៉ាងដូច្នេះរបស់លោក Taro Kono ផងដែរ ព្រមទាំងវាយតម្លៃថា CPTPPគឺជា "ការព្រមព្រៀងពាណិជ្ជកម្មស្តង់ដាខ្ពស់" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ