|
ប្រធាន WEF លោក Klaus Schwab ថ្លែងមតិនៅវេទិការនាថ្ងៃទី១៩ មករា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២០ មករា វេទិការសេដ្ឋកិច្ចអន្តរជាតិ (WEF) លើកទី៤៦ បាន
ប្រារព្ធនៅទីក្រុង Davos ប្រទេសស្វីសដោយមានការចូលរួមរបស់តំណាងចំនួន២
ពាន់៥រយនាក់មកពីប្រទេសចំនួន១០០ ដែលជំនួសមុខឲ្យរដ្ឋាភិបាល ថ្នាក់ដឹកនាំ
សម្ព័ន្ធក្រុមហ៊ុន និងអង្គការហិរញ្ញវត្ថុនិងសង្គមនានា។នៅទីនេះ បំរ៉ែបំរួលអាកាស
ធាតុនៅជាប្រធានបទសំខាន់មួយនៅក្នុងជំនួបពិភាគ្សា ក្នុងកាលៈទេសៈការខំប្រឹង
ប្រែងបន្ធូរស្រាលនិងបន្ស៊ំការប្រែប្រួល អាកាសធាតុភាគច្រើនមិនទាន់ទទួលបាន
ប្រសិទ្ធិភាពដូចបំណងនៅឡើយ។ នេះជាលើកដំបូងហើយដែលការព្រួយបារម្ភ
អំពីបរិស្ថានបានរៀបចំណាត់ថ្នាក់ទី១ក្នុងបញ្ជីឈ្មោះ ហានិភ័យទូទាំងពិភពលោក
ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍របស់ WEF។ក្រៅពីនោះ WEF ២០១៦
ក៏នឹងបន្តយកចិត្តទុកដាក់ដល់បញ្ហាក្ដៅផ្សេងៗ ទៀតដូចជាភាពតានតឹងនយោ
បាយ អាវុធប្រល័យលោកនិង វិបត្តិប្រភពទឹក ជាដើម ផងដែរ៕