WFP ព្រមានថា ការកាត់បន្ថយថវិកាអាចបណ្ដាលឲ្យមនុស្សចំនួន ២៤លាននាក់បន្ថែមទៀតដល់មាត់ទ្វារគ្រោះអត់ឃ្លាន
(VOVWORLD) - នាពេលខ្លីខាងមុខ កម្រិតកាត់បន្ថយនេះនឹងបណ្ដាលឲ្យមនុស្សចំនួន ២៤ លាននាក់បន្ថែមទៀតអាចធ្លាក់ចូលទៅក្នុងស្ថានភាពអត់ឃ្លានជាបន្ទាន់ក្នុងរយៈពេល ១២ ខែខាងមុខ ពោលគឺកើនឡើង ៥០% បើប្រៀបធៀបទៅនឹងកម្រិតបច្ចុប្បន្ន។
ក្មេងៗតម្រង់ជួរដើម្បីទទួលជំនួយស្បៀងអាហារនៅជំរំជនភៀសខ្លួន។ រូបថត៖ AFP/TTXVN |
កម្មវិធីស្បៀងអាហារពិភពលោក (WFP) នាថ្ងៃទី ១២ ខែកញ្ញាបានឲ្យដឹងថា ទីភ្នាក់ងារនេះកំពុងឆ្លើយតបនឹងតម្រូវការជួយសង្គ្រោះស្បៀងអាហារកាន់តែកើនឡើងនៅទូទាំងពិភពលោកយ៉ាងលំបាក ខណៈពេលដែលត្រូវប្រឈមមុខនឹងស្ថានភាពខ្វះខាតថវិការហូតដល់ ៦០% ក្នុងឆ្នាំនេះ ដែលជាកម្រិតខ្វះខាតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
ការថយចុះនៃថវិកាបានបណ្ដាលឲ្យអង្គការនេះត្រូវកាត់បន្ថយទ្រង់ទ្រាយសកម្មភាពជាច្រើន។ យោងតាមការគណនារបស់ WFP រាល់ការកាត់បន្ថយជំនួយស្បៀង ១% នឹងធ្វើឱ្យមនុស្សជាង ៤ សែននាក់ប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះអត់ឃ្លានជាបន្ទាន់។ នាពេលខ្លីខាងមុខ កម្រិតកាត់បន្ថយនេះនឹងបណ្ដាលឲ្យមនុស្សចំនួន ២៤ លាននាក់បន្ថែមទៀតអាចធ្លាក់ចូលទៅក្នុងស្ថានភាពអត់ឃ្លានជាបន្ទាន់ក្នុងរយៈពេល ១២ ខែខាងមុខ ពោលគឺកើនឡើង ៥០% បើប្រៀបធៀបទៅនឹងកម្រិតបច្ចុប្បន្ន។
បច្ចុប្បន្ននេះ WFP បានឲ្យដឹងថា ទីភ្នាក់ងារនេះត្រូវបានបង្ខំឱ្យកាត់បន្ថយសកម្មភាព ជិតពាក់កណ្តាល នៅតាមតំបន់ក្ដៅគគុកដូចជាអាហ្វហ្គានីស្ថាន បង់ក្លាដែស ហៃទី ស៊ីរី និង សូម៉ាលីផងដែរ៕