WHO គាំទ្រវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់អំពីផលិតវ៉ាក់សាំង

(VOVWORLD) - នាល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានអញ្ជើញទៅទស្សនាទីស្នាក់ការរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅទីក្រុងហ្សឺណែវ ហើយបានជួបពិភាក្សាការងារជាមួយនាយកអង្គ ការសុខភាពពិភពលោក លោក Tedros Adhanom Ghegreyesus។ 
WHO គាំទ្រវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់អំពីផលិតវ៉ាក់សាំង - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (រូបថត៖ VOV)

នៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានប្រកាសថា វៀតណាមនឹងរួមវិភាគទានថវិកាបន្ថែមចំនួន ៥០០.០០០ ដុល្លារ ដល់កម្មវិធី “ការទាក់ទងផ្ទាល់ជាសកលចំពោះវ៉ាក់សាំងបង្ការកូវីដ ១៩” (COVAX) ដែលនាំមកនូវវិភាគទានស្ម័គ្រចិត្តសរុបរបស់វៀតណាមដល់ទៅ ១ លានដុល្លារអាមេរិក ដោយហេតុនេះបង្ហាញយ៉ាងមុតមាំនូវសាមគ្គីភាពអន្តរជាតិ និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម។ លោកប្រធានរដ្ឋបានស្នើថា អង្គការសុខភាពពិភពលោក សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងចាក់វ៉ាក់សាំង (GAVI) និងកម្មវិធី COVAX យកចិត្តទុកដាក់ជួយវៀតណាមក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ជាពិសេសការថែទាំសុខភាពមូលដ្ឋាន និងសមត្ថភាពចាក់ថ្នាំបង្ការបន្ថែមទៀត។ លោកប្រធានរដ្ឋបានស្នើថា កម្មវិធី COVAX បន្តចែកចាយនិងបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសវៀតណាម ផ្តល់អាទិភាព វ៉ាក់សាំងសម្រាប់កុមារ ក៏ដូចជាគាំទ្រការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដើម្បីពន្លឿនកាលវិភាគចាក់វ៉ាក់សាំង ហើយជួយវៀតណាមរក្សាបាននូវលទ្ធផលក្នុងការគ្រប់គ្រងជំងឺរាតត្បាត។     នាយកប្រតិបត្តិ GAVI លោក Seth Berkley និងនាយកប្រតិបត្តិកម្មវិធី COVAX លោក Aurélia Nguyen បានបញ្ជាក់ថា នឹងបន្តសហការនិងគាំទ្រការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានច្រើន និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ អគ្គនាយកអង្គការសុខភាពពិភពលោកគាំទ្រគំនិតនៃការធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតវ៉ាក់សាំងនឹងពិភាក្សាជាមួយនាយកដ្ឋានបច្ចេកទេសអំពីលទ្ធភាពនៃការនាំយកវ៉ាក់សាំងដែលផលិតដោយវៀតណាមដើម្បីចូលរួមក្នុងកម្មវិធីសាកល្បងរបស់អង្គការសុខភាពពិភពលោក។ អគ្គនាយក Tedros Adhanom Ghegreyesus ក៏បានគាំទ្រចំពោះសំណើរបស់ប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងការបង្កើតឱកាសសម្រាប់វៀតណាមកាន់តែច្រើនទៅធ្វើការនៅ WHO៕

ប្រតិកម្មទៅវិញ

ផ្សេងៗ