WHO ចាត់ទុកថា ជម្ងឺរាតត្បាតអាចបញ្ចប់នៅអឺរ៉ុបក្រោយពីរលក Omicron

(VOVWORLD) - ថ្លែងនៅថ្ងៃទី២៣ ខែមករា នាយកការិយាល័យអឺរ៉ុបរបស់អង្គការសុខភាពពិភព លោក (WHO) លោក Hans Kluge បានចាត់ទុកថា អឺរ៉ុបអាចចាប់ផ្ដើមបោះជើងចេញពី ជម្ងឺរាតត្បាតកូវីដ-១៩ ក្រោយពីរលកនៃការឆ្លងវីរុសបំប្លែងថ្មី Omicron នាបច្ចុប្បន្នឡើង ដល់កំពូល។

លោក Hans Kluge បានពន្យល់ថា ចាប់តាំងពីពេលនេះដល់ខែមីនាឆ្នាំ២០២២ មានលទ្ធភាពប្រជាជនអឺរ៉ុបចំនួន៦០%នឹងត្រូវឆ្លងវីរុសបំប្លែងថ្មី Omicron។ ក្នុងរយៈ ពេលប៉ុន្មានសប្ដាហ៍និងប៉ុន្មានខែខាងមុខ ប្រទេសនានាលើពិភពលោកនឹងសម្រេច បានភាពស៊ាំសហគមន៍ក្នុងកម្រិតជាក់ស្ដែងមួយ អាស្រ័យលើការចាក់វ៉ាក់សាំង និង ចំនួនករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ ក្រៅពីនោះ ការបញ្ចប់រដូវរងារនៅអឌ្ឍគោល ខាងជើងក៏ជួយកាត់បន្ថយអត្រានៃការឆ្លងកូវីដផងដែរ ហើយពិភពលោកនឹងមានសុវត្ថិ ភាពក្នុងរយៈពេលចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២។
ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកនៅតែព្រមានថា បណ្ដា ប្រទេសគួរតែប្រុងប្រយ័ត្នដោយសារតែវីរុសបំប្លែងថ្មីៗអាចកើតឡើងបន្ទាប់ពី Omicron៕

ប្រតិកម្មទៅវិញ

ផ្សេងៗ