WHO ដាក់ចេញយុទ្ធសាស្ត្រថ្មីក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

(VOVWORLD) - WHO ចាត់ទុកថា វីរុស SARS-CoV-2 ដែលបង្កជំងឺកូវីដ-១៩ នៅតែ មាន ប៉ុន្តែពិភពលោកកំពុងបោះជំហានចេញពីដំណាក់កាលគ្រោះអាសន្នបន្តិចម្តងៗ។ 

WHO ដាក់ចេញយុទ្ធសាស្ត្រថ្មីក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ - ảnh 1ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាជននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី ៣ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសយុទ្ធ សាស្ត្រថ្មីសម្រាប់ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះស្វែងរកវិធីជួយប្រទេសនានា ឱ្យផ្លាស់ប្តូរពីយន្តការគ្រាអាសន្នទៅយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងរយៈពេលវែងចំពោះជំងឺរាតត្បាតនេះ។ យុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺកូវីដ-១៩ សម្រាប់ដំណាក់កាលឆ្នាំ ២០២៣-២០២៥ នឹងរក្សាគោលដៅចំនួន ២ នៃផែនការមុន គឺកាត់បន្ថយការរីករាល ដាលនៃជំងឺ ហើយផ្តល់ការព្យាបាល ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ អត្រាឆ្លងវីរុសនិង ផលវិបាករយៈពេលវែង។ ទោះជាយ៉ាងណាក៏ដោយ ផែនការថ្មីបំពេញបន្ថែមគោលដៅ ទី៣នោះគឺ"ជួយឧបត្ថម្ភបណ្ដាប្រទេសនៅពេលដែលពួកគេផ្លាស់ប្តូរពីការឆ្លើយតបជា បន្ទាន់ទៅកាន់ការគ្រប់គ្រង និងការការពារជំងឺកូវីដ-១៩ ប្រកបដោយនិរន្តរភាពនិងយូរ អង្វែង"។
មុននោះ WHO ចាត់ទុកថា វីរុស SARS-CoV-2 ដែលបង្កជំងឺកូវីដ-១៩ នៅតែ មាន ប៉ុន្តែពិភពលោកកំពុងបោះជំហានចេញពីដំណាក់កាលគ្រោះអាសន្នបន្តិចម្តងៗ។ យោងតាមអង្គការ WHO ប្រទេសទាំងអស់ត្រូវរៀនពីរបៀបឆ្លើយតបទៅនឹងជំងឺរាត ត្បាតនេះ រួមជាមួយនឹងជំងឺរាតត្បាតផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ