WHO៖ ដំណាក់កាលគ្រាអាសន្ននៃជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយ

(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានចាត់ទុកថា ដំណាក់កាលគ្រាអាសន្ននៃជំងឺរាតត្បាតកូវីដ-១៩ នៅតែមិនទាន់បញ្ចប់នៅឡើយ ដោយសារចំនួនអ្នកស្លាប់នៅតែកើនឡើង ព្រម ទាំងព្រមានថា ការឆ្លើយតបជាសកលទៅនឹងវិបត្តិនេះ "នៅតែមានកម្រិត"។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រាអាសន្នទទួលបន្ទុកជំងឺរាតត្បាតកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី២៧ មករា នៅទីក្រុងហ្សឺណែវ ប្រទេស ស្វីស ដើម្បីពិភាក្សាអំពីការដែល តើស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ បច្ចុប្បន្ន នៅតែ សមស្របនឹងកម្រិតប្រកាសអាសន្នជាសកលដ៏ខ្ពស់បំផុតដែរឬទេ លោកអគ្គនាយក WHO បានសង្កត់ធ្ងន់ថា ចូលដល់ឆ្នាំទី៤ នៃជំងឺរាតត្បាត កូវីដ-១៩ ពិភពលោកកំពុង ស្ថិតក្នុងស្ថានភាពល្អជាងច្រើនបើធៀបនឹងឆ្នាំមុន នៅពេលដែលរលកនៃជំងឺរាតត្បាត ដែលបណ្តាលមកពីវ៉ារ្យ៉ង់ Omicron បានឡើងដល់កំពូលជាមួយនឹងចំនួនអ្នកស្លាប់ ចំនួន ៧ ម៉ឺននាក់ត្រូវបាន កត់ត្រាជារៀងរាល់សប្តាហ៍។ ដល់ខែតុលា ឆ្នាំ ២០២២ អត្រាករណីស្លាប់ប្រចាំសប្តាហ៍បានធ្លាក់ចុះក្រោម ១ ម៉ឺនករណី ប៉ុន្តែបានកើនឡើង ម្តងទៀតចាប់តាំងពីដើមខែធ្នូ ឆ្នាំ ២០២២។
លោកអគ្គនាយក WHO បានបញ្ជាក់ផងដែរថា វ៉ាក់សាំងការពារជំងឺ ការធ្វើតេស្ត និងវិធីសាស្ត្រព្យាបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតអ្នកជំងឺ ទប់ស្កាត់ ស្ថានភាពជំងឺមិនឲ្យធ្ងន់ធ្ងរឡើង ហើយបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាល និង បុគ្គលិកថែទាំសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ