WHO ធ្វើបច្ចុប្បន្នភាពសេណារីយ៉ូនៃជំងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាំតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៣១ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៨៦,៦ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,១៦ លាននាក់។
បុគ្គលិកពេទ្យយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ (រូបថត៖ THX/TTXVN) |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានករណីឆ្លងជំងឺជាង ៨១.៧ លាននាក់ និងករណីស្លាប់មានចំនួនជាង ១ លាននាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
បរិមាណករណីឆ្លងកូវីដ-១៩ នៅទ្វីបអាស៊ីបានកើនឡើងលើសពី ១០០ លាននាក់ នៅថ្ងៃទី ៣០ ខែមីនា ក្នុងបរិបទដែលតំបន់នេះកំពុងប្រឈមមុខនឹងរលកជំងឺឆ្លងថ្មី ដោយប្រភេទរង BA.2 របស់ Omicron គឺជាប្រភេទវីរុសបំប្លែងខ្លួនចម្បង។
ក្នុងពេលជាមួយគ្នានោះ មជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត(CDC) របស់សហរដ្ឋអាមេរិក បានប្រកាសថា ប្រភេទរង BA.2 របស់ Omicron បានក្លាយជាប្រភេទវីរុសបំប្លែងខ្លួនចម្បងនៅអាមេរិក ដោយមានសមត្ថភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
នៅថ្ងៃទី ៣០ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយសេចក្តីធ្វើបច្ចុប្បន្នភាពស្តីពីការវាយតម្លៃជំងឺកូវីដ-១៩ តាមនោះ WHO បានគូសបញ្ជាក់ពីសេណារីយ៉ូចំនួន៣ ដែលជំងឺរាតត្បាតអាចកើតមានក្នុងឆ្នាំ២០២២នេះ។ ក្នុងនោះ សេណារីយ៉ូដែលទំនងបំផុតនោះគឺថា វីរុស SARS-CoV-2 បន្តការវិវឌ្ឍ ប៉ុន្តែភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតនឹងថយចុះតាមពេលវេលា នៅពេលដែលប្រព័ន្ធភាពស៊ាំកើនឡើងតាមរយៈវ៉ាក់សាំង និងការឆ្លងជំងឺ៕