WHO និង CDC មានបំណងចង់ឲ្យវៀតណាមចែករំលែកបទពិសោធន៍ក្នុង ការប្រយុទ្ធប្រឆាំងនឹង Covid-19

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអះអាងថា វៀតណាម បានកំណត់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាភារកិច្ចសកលលោក ដោយធ្វើល្អនៅវៀតណាមក៏ជាការរួមវិភាគទានសម្រាប់សកលលោកផង ដែរ។
WHO និង CDC មានបំណងចង់ឲ្យវៀតណាមចែករំលែកបទពិសោធន៍ក្នុង ការប្រយុទ្ធប្រឆាំងនឹង Covid-19 - ảnh 1ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VGP) 

  នាព្រឹកថ្ងៃទី២៨កុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) បានជួបធ្វើការជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការទប់ស្កាត់ជំងឺរាតត្បាតអាមេរិក (US CDC)។

        លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអះអាងថា វៀតណាម បានកំណត់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាភារកិច្ចសកលលោក ដោយធ្វើល្អនៅវៀតណាមក៏ជាការរួមវិភាគទានសម្រាប់សកលលោកផងដែរ។

        នៅជំនួបធ្វើការនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានជម្រាបជូនតំណាង WHO និង CDC អំពីស្ថាន ភាពជំងឺនៅក្នុងប្រទេស ចែករំលែកវិធានការគ្រប់គ្រងនិងរារាំងការឆ្លងរាល ដាល។ លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមបានកៀងគរប្រព័ន្ធ នយោបាយទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលចូលរួមការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺ។ លោកបានថ្លែងថា៖

        “រូបមន្តព្យាបាលរបស់វៀតណាមត្រូវបានធ្វើបច្ចុប្បន្នភាព បំពេញ បន្ថែមជាបន្តបន្ទាប់ អាស្រ័យទៅលើបទពិសោធន៍ពិតៗក្នុងដំណើរការព្យា បាលនិងបទពិសោធន៍របស់ពិភពលោក។ ចំណុចថ្មីក្នុងការព្យាបាលនោះគឺ អនុញ្ញាតឲ្យសាកពិសោធន៍ប្រភេទឱសថថ្មីៗដើម្បីមានវិធានការព្យាបាលថ្មី។ វៀតណាមក៏បាននិងកំពុងបញ្ជាដឹកនាំឲ្យអង្គភាពនានាស្រាវជ្រាវអភិវឌ្ឍ ផលិតផលជីវសាស្ត្រដើម្បីបម្រើឲ្យការធ្វើរោគវិនិច្ឆ័យផងដែរ”។

        តំណាង WHO និង CDC សុទ្ធតែវាយតម្លៃខ្ពស់ចំពោះការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺ Covid-19 របស់វៀតណាមដោយចាត់ទុកថា វៀតណាមបាន អនុវត្តការងារនេះយ៉ាងប្ដូរផ្ដាច់ ដោយមានដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាពនិងតម្លាភាព។ លោក Kidong Park ប្រធានតំណាង WHO ប្រចាំ វៀតណាមបានឲ្យដឹងថា សហគមន៍អន្តរជាតិក៏មានបំណងចង់ឲ្យ វៀតណាមចែករំលែកបទពិសោធន៍ក្នុងការដាក់ដាច់ដោយឡែក ទប់ស្កាត់ និងព្យាបាលជំងឺ។ លោកបានបន្ថែមទៀតថា៖  

       “យើងខ្ញុំកត់សម្គាល់ការធ្វើសកម្មភាពយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ យើងខ្ញុំនឹងបន្តរួម ដំណើរ ហើយជួយឧបត្ថម្ភដល់វៀតណាមក្នុងការងារនេះ ព្រមទាំងយើងខ្ញុំ ក៏ផ្ដល់អនុសាសន៍ដល់ប្រទេសនានានិងវៀតណាមថា ទន្ទឹមនឹងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនោះ គឺយើងក៏ត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់ ករណីផ្ទុះឡើងការឆ្លងរាល ដាលក្នុងសហគមន៍ដែរ។ ដើម្បីប្ដូរពីដំណាក់ កាលទប់ស្កាត់ទៅដំណាក់កាលបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺ ត្រូវការមាន យុទ្ធសាស្ត្រនិងធនធានមនុស្ស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ