WHO បង្កើតក្រុមស៊ើបអង្កេតមេរោគថ្មីសំដៅរាំងខ្ទប់ការផ្ទុះជម្ងឺរាតត្បាតសកលនៅពេលអនាគត

(VOVWORLD) - ក្រុមនេះមានជំនាញការចំនួន២៦នាក់ ដែលមានភារកិច្ចកសាងឡើងក្របខ័ណ្ឌ ជាសកលថ្មីមួយដើម្បីស្រាវជ្រាវលើមេរោគថ្មីៗដែលមានលទ្ធភាពបង្កឡើងជម្ងឺរាត ត្បាតសកល។ តាមពិតទៅ ក្រៅពីជម្ងឺរាតត្បាតកូវីដ-១៩នោះ នៅមានមេរោគដ៏គ្រោះ ថ្នាក់ផ្សេងៗទៀតបានកើតមានឬកើតមានឡើងវិញកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជាវីរុសបង្កជម្ងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) វីរុសបង្កជម្ងឺគ្រុនផ្ដាសាយបក្សី ឬ វីរុសអេបូឡា ជាដើម។

WHO បង្កើតក្រុមស៊ើបអង្កេតមេរោគថ្មីសំដៅរាំងខ្ទប់ការផ្ទុះជម្ងឺរាតត្បាតសកលនៅពេលអនាគត - ảnh 1បុគ្គលិកពេទ្យបាញ់ថ្នាំកំចាត់មេរោគនៅផ្សារជលផលមួយនៅទីក្រុង Wuhan ចិន កាលពីខែមីនាឆ្នាំ២០២០។ (រូបថត៖ Guardian)
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១៣ ខែតុលា បានប្រកាស ពីការបង្កើតក្រុមអ្នកវិទ្យាសាស្ត្រមួយ សំដៅស៊ើបអង្កេតលើមេរោគថ្មីៗ ហើយរាំងខ្ទប់ ការផ្ទុះជម្ងឺរាតត្បាតសកលនៅពេលអនាគត។
ក្រុមនេះមានជំនាញការចំនួន២៦នាក់ ដែលមានភារកិច្ចកសាងឡើងក្របខ័ណ្ឌ ជាសកលថ្មីមួយដើម្បីស្រាវជ្រាវលើមេរោគថ្មីៗដែលមានលទ្ធភាពបង្កឡើងជម្ងឺរាត ត្បាតសកល។ តាមពិតទៅ ក្រៅពីជម្ងឺរាតត្បាតកូវីដ-១៩នោះ នៅមានមេរោគដ៏គ្រោះ ថ្នាក់ផ្សេងៗទៀតបានកើតមានឬកើតមានឡើងវិញកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជាវីរុសបង្កជម្ងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) វីរុសបង្កជម្ងឺគ្រុនផ្ដាសាយបក្សី ឬ វីរុសអេបូឡា ជាដើម។
កាលពីដើមឆ្នាំនេះ WHO បានប្រកាសពីផែនការបង្កើតក្រុមទីប្រឹក្សាវិទ្យាសាស្ត្រ អំពីប្រភពនៃមេរោគថ្មី (SAGO)។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ឲ្យដឹងថា ការកើតមាននៃវីរុសថ្មីៗដែលអាចបណ្ដាលឲ្យផ្ទុះឡើងជម្ងឺ រាតត្បាតសកល គឺជាការពិតជាក់ស្ដែងមួយនៃធម្មជាតិ។ SARS-CoV-2 ជាវីរុសថ្មី បំផុតបែបនេះ ប៉ុន្តែនឹងមិនមែនជាវីរុសចុងក្រោយទេ។ ដូច្នេះ លោក Ghebreyesus សង្កត់ធ្ងន់ថា ការយល់ច្បាស់ពីប្រភពនៃមេរោគថ្មីៗ ដើរតួនាទីដ៏សំខាន់ក្នុងការរាំង ខ្ទប់ជម្ងឺរាតត្បាតនៅពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ