WHO ប្រកាសថា ជំងឺរាតត្បាតកូវីដ-១៩មិនទាន់បញ្ចប់នៅឡើយទេ

(VOVWORLD) - ថ្លែងកាលពីថ្ងៃទី ១៨ ខែមីនា ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Margaret Harris បានបញ្ជាក់ថា ជំងឺរាតត្បាតមិនទាន់បញ្ចប់ទេ ព្រមទាំងចាត់ទុកថា ពិភពលោក "នៅតែស្ថិតក្នុងដំណាក់កាលនៃការរាតត្បាត"។

WHO ប្រកាសថា ជំងឺរាតត្បាតកូវីដ-១៩មិនទាន់បញ្ចប់នៅឡើយទេ - ảnh 1បុគ្គលិកពេទ្យជូនអ្នកជំងឺកូវីដ-១៩ទៅកាន់មន្ទីរពេទ្យនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ Xinhua/VNA)
អ្នកនាំពាក្យនៃអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Harris បានប្រកាសថា ជំងឺរាតត្បាតកូវីដ-១៩នៅតែបន្តអូសបន្លាយ។ ថ្លែងកាលពីថ្ងៃទី ១៨ ខែមីនា ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Margaret Harris បានបញ្ជាក់ថា ជំងឺរាតត្បាតមិនទាន់បញ្ចប់ទេ ព្រមទាំងចាត់ទុកថា ពិភពលោក "នៅតែស្ថិតក្នុងដំណាក់កាលនៃការរាតត្បាត"។
មុននោះ ទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិបានចាត់ទុកថា "ដំណាក់ កាលស្រួចស្រាវ" នៃជំងឺរាតត្បាតអាចបញ្ចប់ត្រឹមចុងឆ្នាំ ២០២២ ប៉ុន្តែប្រការនេះនឹង អាស្រ័យលើល្បឿននៃការសម្រេចបានគោលដៅគ្របដណ្តប់វ៉ាក់សាំងការពារកូវីដ-១៩សម្រាប់ ៧០% នៃចំនួនប្រជាជននៃប្រទេសនីមួយៗ។
យោងតាមទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង១និង៣០នាទីព្រឹក ថ្ងៃទី ១៩ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបជិត ៤៦៨ លានករណី ក្នុងនោះមានអ្នកស្លាប់ជិត ៦,១ លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល ចក្រភពអង់គ្លេស និងរុស្សី... គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពី ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ