WHO ប្រកាស​អាសន្ន​​ផ្នែក​សុខភាពហគម ​ដោយសារ​តែ​ជំងឺអ៊ុត​​ស្វា​

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៤ ខែសីហា បានប្រកាសអាសន្នផ្នែកសុខភាពសហគម ជាសកលដោយសារតែជំងឺអ៊ុតស្វា(Mpox) នៅទ្វីបអាហ្វ្រិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា គណៈកម្មការអ្នកជំនាញក៏បានដាក់ចេញសំណើស្តីពីការប្រើប្រាស់វ៉ាក់សាំង Mpox នាពេលខាងមុខផងដែរ។

WHO ប្រកាស​អាសន្ន​​ផ្នែក​សុខភាពហគម ​ដោយសារ​តែ​ជំងឺអ៊ុត​​ស្វា​ - ảnh 1ដៃរបស់អ្នកជំងឺដែលមានជំងឺអ៊ុតស្វា។ រូបថត៖ Apa.az

កិច្ចប្រជុំដែលបានប្រមូលផ្តុំអ្នកជំនាញអន្តរជាតិចំនួន ១៦រូប បានប្រព្រឹត្តិទៅបន្ទាប់ពីទីភ្នាក់ងារឃ្លាំមើលសុខភាពរបស់សហភាពអាហ្រ្វិក (AU) បានប្រកាសភាពអាសន្នផ្នែកសុខភាពសហគមថ្នាក់ទ្វីប ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស។ ជំងឺអ៊ុតស្វាបានរីករាលដាលពាសពេញសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ មុនពេលរីករាលដាលទៅកាន់ប្រទេសផ្សេងទៀត។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដំបូងដែលមេរោគអ៊ុតស្វាត្រូវបានរកឃើញលើមនុស្សក្នុងឆ្នាំ ១៩៧០។

យោងតាមតួរលេខពី CDC អាហ្វ្រិក ចាប់ពីខែមករា ឆ្នាំ ២០២២ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៤នេះ ទ្វីបទាំងមូលមានអ្នកឆ្លងជំងឺអ៊ុតស្វា ជិត ៣៨.៥០០នាក់ និងមានអ្នកស្លាប់ចំនួន ១.៤៥៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ