WHO ពន្យល់ពីយន្តការវិវត្តន៍នៃមេរោគ SARS-CoV-2

(VOVWORLD) - លោកស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសចំណុះកម្មវិធីសុខភាពបន្ទាន់ នៃអង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា វីរុសCorona នៅតែវិវត្តន៍ ហើយមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រមិនទាន់មានលទ្ធភាពសម្រាប់ព្យាករណ៍ពីការបំប្លែងខ្លួននៃប្រភេទវីរុសនេះ ដូចដែលពួកគេបានធ្វើចំពោះជំងឺផ្តាសាយតាមរដូវនោះទេ។  
WHO ពន្យល់ពីយន្តការវិវត្តន៍នៃមេរោគ SARS-CoV-2 - ảnh 1វីរុស SARS-CoV-2 បង្កើតជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវកូវីដ-១៩។(រូបថត៖ AFP/TTXVN)

យោងតាមលោកស្រី Maria Van Kerkhove មេរោគ SARS-CoV-2 មិនទាន់មានលក្ខណៈពិសេស ដូចជាជំងឺផ្តាសាយទេ ហើយកំពុងមានការវិវត្តន៍តាមរបៀបផ្សេងទៀត។

ការវាយតម្លៃរបស់លោកស្រី Maria Van Kerkhove ត្រូវបាននាំចេញបន្ទាប់ពីអ្នកវិទ្យាសាស្ត្រមួយចំនួនបានព្រមានថា ការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron បច្ចុប្បន្ន បានបង្ហាញថាប្រភេទវីរុសបំប្លែងខ្លួននេះ មិនមែនជាកំណែចុងក្រោយនៃមេរោគ SARS-CoV-2 នោះទេ។ អ្នកជំនាញនៅតែមិនដឹងពីការវិវត្តនៃប្រភេទវីរុសបំប្លែងខ្លួនបន្ទាប់ទៀត ប៉ុន្តែបានព្រមានថា មិនមានមូលដ្ឋានណាមួយដែលអាចធានាថា តើប្រភេទវីរុសបំប្លែងខ្លួនបន្ទាប់ទៀតនឹងមានហានិភ័យទាបក្នុងការបង្កើតរោគសញ្ញាធ្ងន់ធ្ងរនោះទេ។

មជ្ឈដ្ឋានអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យជំរុញយ៉ាងខ្លាំងយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងបរិបទដែលវ៉ាក់សាំងបច្ចុប្បន្ននៅតែមានប្រសិទ្ធភាព៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ