WHO ព្យាករណ៍ថា ភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩នឹងថយចុះជាបណ្តើរៗ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១ ខែមេសា (ម៉ោងUTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៨៨,១លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,១៦លាននាក់។
កន្លែងធ្វើតេស្តរកជំងឺកូវីដ-១៩ នៅទីក្រុង Sitges ប្រទេសអេស្ប៉ាញ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN) |
សហរដ្ឋអាមេរិកបន្តជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងករណីឆ្លងជំងឺសរុបជាង ៨១,៧ លាននាក់ ដែលក្នុងនោះករណីស្លាប់មានចំនួនជាង ១ លាននាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
នៅថ្ងៃទី ៣១ ខែមីនា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្យាករណ៍ថា ភាពធ្ងន់ធ្ងរនៃជំអឺរាតត្បាតកូវីដ-១៩នៅទូទាំងពិភពលោកនឹងថយចុះតាមពេលវេលា។ ក្នុងកិច្ចប្រជុំមួយនៅទីក្រុងហ្សឺណែវ (ស្វីស) WHO បានគូសបញ្ជាក់ពីការកែសម្រួលយុទ្ធសាស្ត្រដែលប្រទេសទាំងអស់ត្រូវអនុវត្តន៍ ដើម្បីលុបបំបាត់ភ្នាក់ងារបង្កើតការឆ្លងរាលដាលវីរុស SARS-CoV-2 កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ចប់គ្រាអាសន្នសុខភាពសកល៕