WHO ព្រមានពីការកើនឡើងករណីឆ្លងជំងឺផ្លូវដង្ហើមនៅអឺរ៉ុប
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៦ ខែមករា បានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងបរិបទនៃការកើនឡើងករណីឆ្លងជំងឺផ្លូវដង្ហើមនៅអឺរ៉ុប។
នាយកប្រចាំតំបន់អ៊ឺរ៉ុបរបស់ WHO លោក Hans Kluge បានឲ្យដឹងថា មានការកើនឡើងនៃចំនួនករណីឆ្លងជំងឺគ្រុនផ្តាសាយ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបានអំពាវនាវឱ្យប្រព័ន្ធសុខាភិបាលនៃបណ្តាប្រទេសអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការកើនឡើងករណីបន្ថែមទៀត នៅក្នុងសប្តាហ៍ខាងមុខនេះ។
ប្រជាជនក្រិក ពាក់ម៉ាស់ដើរតាមដងវ្ថីនៃក្រុងអាថែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ រូបថត៖ Xinhua/Marios Lolos |
យោងតាមវិទ្យាស្ថានជាតិបរិស្ថាន និងសុខភាពសាធារណៈ ក្នុងសប្តាហ៍កន្លងទៅ ជារៀងរាល់មនុស្ស ១០០ ០០០ នាក់នៅក្នុងប្រទេសនេះដែលបានទៅជួបគ្រូពេទ្យ មានមនុស្ស ៤៤ នាក់មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងទិន្នន័យដែលបានកត់ត្រាកាលពីសប្តាហ៍មុន គឺ ២៧/១០០ ០០០ នាក់។ ទិន្នន័យថ្មីៗនេះ ក៏បង្ហាញពីការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយនៅក្នុងប្រទេសហូឡង់ផងដែរ ដោយជិត ៣៥% នៃសំណាកយកពីមនុស្សដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ បានធ្វើតេស្តវិជ្ជមាន។ កាលពីសប្តាហ៍មុន តួលេខនេះ គឺ ១៣% ។
រដ្ឋាភិបាលអេស្បាញថ្មីៗនេះបានតម្រូវឱ្យពាក់រម៉ាស់ជាកាតព្វកិច្ចនៅតាមមណ្ឌលសុខភាពនៅក្នុងប្រទេសនេះ ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីជំងឺផ្លូវដង្ហើម។ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុប បានណែនាំឲ្យប្រជាជននៅក្នុងផ្ទះប្រសិនបើមានរោគសញ្ញានៃជំងឺគ្រុនផ្តាសាយ ឬ Covid-១៩ ហើយត្រូវអនុវត្តន៍តាមការណែនាំថ្នាក់ជាតិស្តីពីការចាក់វ៉ាក់សាំងសម្រាប់ក្រុមដែលងាយរងគ្រោះ៕