WHO ព្រមានពីហានិភ័យដែល​​មេរោគ SARS-CoV-2 អាច​លេចចេញប្រភេទ​វីរុស​​បំ​ប្លែង​ថ្មី​​ដ៏​សាហាវជាង

(VOVWORLD) - ចំនួនករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៃមេរោគ SARS-CoV-2 ដែលបង្កឡើងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក អាចបង្កើនហានិភ័យនៃការលេចចេញប្រភេទវីរុសបំប្លែងថ្មីដ៏សាហាវជាងទៀត។ នេះជាការព្រមានរបស់ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅតំបន់អឺរ៉ុប ដែលបាននាំចេញកាលពីថ្ងៃទី៤ ខែមករា។
WHO ព្រមានពីហានិភ័យដែល​​មេរោគ SARS-CoV-2 អាច​លេចចេញប្រភេទ​វីរុស​​បំ​ប្លែង​ថ្មី​​ដ៏​សាហាវជាង - ảnh 1រូបភាពមីក្រូទស្សន៍ បង្ហាញពីវីរុស SARS-CoV-2 នៅក្នុងកោសិការបស់អ្នកជំងឺកូវីដ១៩។ (រូបថត៖ AFP/TTXVN)

មន្ត្រីជាន់ខ្ពស់នៃការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅតំបន់អឺរ៉ុប លោកស្រី Catherine Smallwood បានចាត់ទុកថា Omicron កាន់តែរីករាលដាលយ៉ាងទូលំទូលាយ ហើយប្រភេទវីរុសបំប្លែងខ្លួននេះកាន់តែកើនឡើង កាន់តែមានសមត្ថភាពបង្កើតប្រភេទវីរុសបំប្លែងខ្លួនថ្មីថែមទៀត។ បច្ចុប្បន្ន Omicron អាចបណ្តាលឱ្យមានការស្លាប់តិចជាង Delta ប៉ុន្តែគ្មាននរណាម្នាក់អាចបញ្ជាក់យ៉ាងពិតប្រាកដថា តើប្រភេទវីរុសបំប្លែងខ្លួនបន្ទាប់ទៀត អាចបណ្តាលឱ្យមានប្រការអ្វីថែមទៀតនោះទេ។

ទិន្នន័យស្ថិតិបានបង្ហាញថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ អឺរ៉ុបបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជាង ១០០លាននាក់។ ដោយឡែកក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំ ២០២១ ទ្វីបអឺរ៉ុបបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួនជាង ៥លាននាក់។ យោងតាមលោកស្រី Smallwood បច្ចុប្បន្ននេះ អឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់ ដោយមានអត្រានៃការឆ្លងរាលដាលកំពុងកើនឡើងយ៉ាងខ្លាំងនៅអឺរ៉ុបខាងលិច ហើយនៅតែមិនច្បាស់លាស់ពីផលប៉ះពាល់ពេញលេញនៃរលកជំងឺថ្មីនេះឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ