WHO ព្រមានអំពីវ៉ារ្យ៉ង់រង XBB.១.៥

(VOVWORLD) - កាលពីថ្ងៃទី ១១ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រភេទរង XBB.១.៥ នៃវ៉ារ្យ៉ង់ Omicron អាចបណ្តាលឱ្យមានការឆ្លងកាន់តែច្រើន។

WHO ព្រមានអំពីវ៉ារ្យ៉ង់រង XBB.១.៥ - ảnh 1កន្លែងធ្វើតេស្តរក COVID-19 នៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។
(រូបថត៖ AFP/VNA)
នៅក្នុងសេចក្តីប្រកាសសន្និដ្ឋាន បន្ទាប់ពីកិច្ចប្រជុំបច្ចេកទេសកាលពីថ្ងៃទី ៥ ខែមករា WHO បានលើកច្បាស់ថា ដោយផ្អែកលើលក្ខណៈហ្សែន និងការប៉ាន់ ប្រមាណពីល្បឿនកំណើនដំបូង XBB.១.៥ អាចរួមចំណែកបណ្ដាលឲ្យអត្រានៃការឆ្លង កើនឡើង។ ទោះជាយ៉ាងណាក៏ដោយ WHO បាននិយាយថា ការវាយតម្លៃនេះត្រឹមតែ មានកម្រិត "ទំនុកចិត្តទាប" ប៉ុណ្ណោះ ព្រោះទិន្នន័យដែលប្រមូលបាន ភាគច្រើនមក ពីសហរដ្ឋអាមេរិក។ អង្គការសុខភាពពិភពលោកបានរំលឹកឡើងវិញថា ប្រទេសចិន គួរតែចែករំលែកទិន្នន័យបន្ថែមទៀតស្តីពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។
មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) នៅថ្ងៃទី ១០ ខែមករា បានព្រមានថា វ៉ារ្យ៉ង់រង XBB.១.៥ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសនេះ។ ទិន្នន័យរបស់ CDC អាមេរិកបង្ហាញថា XBB.១.៥ ជាមូលហេតុ ដែលបង្កឡើង ២៧,៦% នៃចំនួនករណី ឆ្លងថ្មីសរុបដែលបានកត់ត្រាក្នុងសប្តាហ៍មុន។
អ្នកវិទ្យាសាស្ត្រក៏បានចាត់ទុកថា ដូចជា XBB.១ XBB.១.៥ អាចជៀសផុតពីភាព ស៊ាំដែលបានបង្កើតបន្ទាប់ពីការឆ្លងមេរោគ SARS-CoV-២ ឬបន្ទាប់ពីចាក់វ៉ាក់សាំង ការពារកូវីដ-១៩កម្រិតមូលដ្ឋាន។ ទោះបីជា XBB.១.៥ មានលទ្ធភាពបង្កើនចំនួន ករណីឆ្លងក៏ដោយ ប៉ុន្តែភាពធ្ងន់ធ្ងរនៃវ៉ារ្យង់រងនេះមិនទាន់ត្រូវបានគេដឹងនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ