WHO ព្រួយបារម្ភអំពីជំងឺរាតត្បាត 2019-nCoV

(VOVWORLD) - សរសេរលើបណ្ដាញសង្គម Twitter អគ្គនាយក WHO លោក Ghebreyesus បានក្រើនរំលឹកថា មានករណីឆ្លងវីរុស ២០១៩-nCoV គួរ អោយព្រួយបារម្ភ ទៅលើអ្នកដែលមិនធ្លាប់ទៅកាន់ចិន។

នាថ្ងៃទី៩កុម្ភៈ អ្នកដឹកនាំអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រួយបារម្ភចំពោះករណីឆ្លងថ្មីនៃវីរុស កូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) ទៅលើមនុស្សដែលមិនធ្លាប់ទៅកាន់ចិន។

        សរសេរលើបណ្ដាញសង្គម Twitter អគ្គនាយក WHO លោក Ghebreyesus បានក្រើនរំលឹកថា មានករណីឆ្លងវីរុស ២០១៩-nCoV គួរ អោយព្រួយបារម្ភ ទៅលើអ្នកដែលមិនធ្លាប់ទៅកាន់ចិន។ ការរកឃើញ ករណីមួយចំនួនយ៉ាងដូច្នេះបានសរអោយឃើញថា អាចមានការឆ្លងរាល ដាលដ៏ទូលំទូលាយនៅតាមប្រទេសផ្សេងៗក្រៅពីចិន ពោលគឺយើងត្រឹមតែ ឃើញផ្នែកផ្ទៃនៃដុំទឹកកកតែប៉ុណ្ណោះ។

        លោកអគ្គនាយក WHO ក៏បានអំពាវនាវអោយមនុស្សគ្រប់រូបគួរតែ នឹងនរចិត្តនិងសាមគ្គីគ្នាដើម្បីយកឈ្នះលើវីរុសនេះ។ គិតដល់បច្ចុប្បន្ននេះ បរិមាណអ្នកស្លាប់ដោយវីរុស nCoV បានឡើងដល់៩១០នាក់ ភាគច្រើននៅ ប្រទេសចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ