WHO ព្រួយបារម្ភអំពីស្ថានភាពជំងឺរាតត្បាតនៅអាមេរិកខាងត្បូង

(VOVWORLD) -  លោក Ryan បានលើកឡើងថា ការរីករាលដាលនៃជំងឺនៅអាមេរិកខាងត្បូងកំពុងមានសភាពតានតឹង ហើយការរាល ដាលនៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ខណៈប្រព័ន្ធសុខាភិបាលមានផ្ទុកលើសចំណុះ ហើយកត្តាទាំងនេះត្រូវបានឆ្លុះបញ្ចាំងពីអត្រាអ្នកស្លាប់ខ្ពស់។

នាថ្ងៃទី ១ ខែមិថុនា អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅអាមេរិកខាងត្បូង ដោយបានព្រមានថា ការផ្ទុះជំងឺឡើងនៅក្នុងតំបន់ដែលធ្លាប់រងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតនេះមានដំណើរវិវឌ្ឍកាន់ តែអាក្រក់ទៅៗ។

យោងតាមលោក Michael Ryan នាយកកម្មវិធីសុខភាពបន្ទាន់នៃ WHO ថា ក្នុងចំណោមប្រទេសចំនួន ១០ ដែលមានអត្រាអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដ ១៩  នៅលើពិភពលោកកាលពីសប្តាហ៍មុន មានប្រទេសទ្វីបអាមេរិកចំនួន ៨។ លោក Ryan បានលើកឡើងថា ការរីករាលដាលនៃជំងឺនៅអាមេរិកខាងត្បូងកំពុងមានសភាពតានតឹង ហើយការរាលដាលនៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ខណៈប្រព័ន្ធសុខាភិបាលមានផ្ទុកលើសចំណុះ ហើយកត្តាទាំងនេះត្រូវបានឆ្លុះបញ្ចាំងពីអត្រាអ្នកស្លាប់ខ្ពស់។

ការព្រមាននេះត្រូវបាននាំចេញនៅក្នុងបរិបទដែលប្រទេសប៉េរូ កាលពីថ្ងៃទី ១ ខែមិថុនាបានប្រកាសពីចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ឡើងទៅដល់ជាង ១៨០,៧ ពាន់ករណី ហើយជាប្រទេសមួយដែលមានអត្រាអ្នកស្លាប់គិតជាមធ្យមពីកូវីដ ១៩ ក្នុងមួយឆ្នាំដែលជាអត្រាខ្ពស់បំផុតលើពិភព លោក បន្ទាប់ពីប្រទេសនេះ បានធ្វើការកែតម្រូវស្ថិតិរបស់ខ្លួនទាក់ទងនឹងកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ