WHO មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រជាជនវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ COVID-19

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម។ 
WHO មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រជាជនវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ COVID-19 - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមចំណែករបស់ WHO សម្រាប់វៀតណាមនិងបុគ្គល់លោកប្រធានតំណាងផ្ទាល់ ក្នុងការផ្តល់ប្រឹក្សាយោបល់គោលនយោបាយនិងជំនួយបច្ចេកទេស ដល់ប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា វៀតណាមបានម្ចាស់ការ និងអនុវត្តន៍ដោយព្រមៗគ្នាក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ដោយគៀងគរប្រព័ន្ធនយោបាយទាំងមូល រួមទាំងមានការចូលរួមរបស់កម្លាំងទ័ពនិងនគរបាលផងដែរ។ វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរបើកចំហនិងតម្លាភាពក្នុងដំណើរការប្រឆាំងនឹងជំងឺឆ្លង។  ម្យ៉ាងវិញទៀត វៀតណាមតែងតែខិតខំប្រឹងប្រែងដើម្បីធានាការបង្ការនិងទប់ស្កាត់នៃជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ចំណែកឯលោក Kidong Park បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមដោយស្មារតីសកម្មនិងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាម ហើយបាននិយាយថា ប្រទេសវៀតណាមនៅតែជាគោលដៅមានសុវត្ថិភាព។ WHO មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រជាជន វៀតណាមទាំងអស់ ក្នុងការការពារនិងទប់ស្កាត់ជំងឺឆ្លង COVID-19។ លោក Kidong Park បានសន្យា សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលវៀតណាម ដោយ គៀរគរជាអតិបរមាប្រ ភពធនធាន ដើម្បីគាំទ្រដល់ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ