WHO មាន​ការ​ព្រួយ​បារម្ភ​​ចំពោះប្រព័ន្ធ​សុខាភិបាលនៅ​តំបន់ហ្គាហ្សា ​​ត្រូវ​បាន​បំផ្លិចបំផ្លាញ​

(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភចំពោះប្រព័ន្ធសុខាភិបាលដែលត្រូវបានបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា ហើយបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យមានបទឈប់បាញ់ក្នុងតំបន់ដែនដីជាប់សមុទ្រមេឌីទែរ៉ាណេនេះ។
WHO មាន​ការ​ព្រួយ​បារម្ភ​​ចំពោះប្រព័ន្ធ​សុខាភិបាលនៅ​តំបន់ហ្គាហ្សា ​​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ - ảnh 1បុគ្គលិកពេទ្យអេហ្ស៊ីបដឹកកុមារប៉ាឡេស្ទីនម្នាក់ដែលរងរបួសទៅកាន់ច្រកព្រំដែនជាមួយហ្គាហ្សាក្នុងក្រុង Rafah កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី ២៤ ខែធ្នូ នៅលើបណ្តាញសង្គម X លោក Tedros Adhanom Ghebreyesus បានចាត់ទុកថា ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញ បានបណ្តាលឲ្យមានសោកនាដកម្មនៅពេលដែលរថយន្តសង្គ្រោះបន្ទាន់មិនអាចឈានចូលមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិត និងគ្រូពេទ្យពិបាកព្យាបាលជនរងរបួសដោយសារតែជម្លោះ។ បច្ចុប្បន្ននេះ មានតែមន្ទីរពេទ្យចំនួន ៩/៣៦ នៅទូទាំងតំបន់ហ្គាហ្សាកំពុងដំណើរការ។ លោកបានអំពាវនាវឲ្យភាគីជម្លោះនៅទីនេះ ឈប់បាញ់ជាបន្ទាន់។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីភាពយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរនៃស្ថានភាពនៅក្នុងមណ្ឌលថែទាំសុខភាពនៅតំបន់ហ្គាហ្សា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាមក។

ជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលបានបណ្តាលឲ្យមានមនុស្សជាង ២០.៤០០នាក់នៅក្នុងទឹកដីនេះបានស្លាប់ ដែលភាគច្រើនជាស្ត្រីនិងកុមារ។ ភាគីអ៊ីស្រាអែលបានកត់ត្រាអ្នកស្លាប់ចំនួន១.១៤០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ