WHO មិនចេញសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពអាសន្នទ្រង់ទ្រាយអន្តរជាតិ ចំពោះវីរុស Corona
(VOVWORLD) - នាយក WHO លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា WHO បានសម្រេចចិត្តមិនចេញសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពអាសន្ន អន្តរជាតិខាងសុខភាពសហគមន៍។
ជំងឺរលាកសួតបង្កឡើងដោយវីរុស corona ថ្មី ត្រូវបានរកឃើញនៅទីក្រុង Wuhan របស់ចិន (រូបថត៖ foreign policy) |
ក្រោយរយៈពេល២ថ្ងៃប្រជុំនៅទីក្រុងហ្សឺណែល ប្រទេសស្វីស រួចមក គណៈកម្មការទទួលបន្ទុកស្ថានភាពបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃទី២៣ខែមករាថា ដូចជាឆាប់ពេកដើម្បី ចាត់ទុក ជំងឺអាសន្នរោគបង្កឡើងដោយវីរុស Corona ថ្មី ជាស្ថានភាព អាសន្នខាងសុខភាព សហគមន៍នៅលើទ្រង់ទ្រាយអន្តរជាតិ។ អគ្គ នាយក WHO លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា WHO បានសម្រេចចិត្តមិនចេញសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពអាសន្ន អន្តរជាតិខាងសុខភាពសហគមន៍។ ទោះបីនេះជាស្ថានភាពអាសន្ននៅ ប្រទេសចិនពិតមែន ប៉ុន្តែវាមិនទាន់ឡើងដល់កម្រិតសកលលោកនៅឡើយទេ។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី២៤ខែមករា គណៈកម្មាធិការសុខា ភិបាលចិន (NHC) បានជូនដំណឹងថា គិតដល់ដំណាច់ថ្ងៃទី២៣ខែមករា មានករណីចំនួន៨៣០នាក់ដែលត្រូវបានកំណត់រងជំងឺរលាកសួតដោយឆ្លងវីរុស corona ថ្មី នៅតំបន់ថ្នាក់ខេត្តចំនួន២៩នៅប្រទេសចិន។ មានករណី ចំនួន២៥នាក់បានស្លាប់ដោយឆ្លងប្រភេទវីរុសពោលខាងលើ ក្នុងនោះមាន ករណី២៤នាក់នៅខេត្ត Hubei របស់ចិន៕