WHO៖ មិនមានការច្រឡំឬកែប្រែចំនួនអ្នកស្លាប់និងរង​របួសនៅតំបន់​ហ្គាហ្សាទេ​

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៤ ខែឧសភា បានបញ្ជាក់ថា មិនមានការកែប្រែលើចំនួនអ្នកស្លាប់ និងរងរបួសនៅតំបន់ហ្គាហ្សាឡើយ ហើយបានបង្ហាញទំនុកចិត្តទាំងស្រុងលើទិន្នន័យរបស់ទីភ្នាក់ងារសុខាភិបាលនៃតំបន់ហ្កាហ្សា។

សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកត្រូវបាននាំចេញបន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីនបានពិនិត្យឡើងវិញនូវចំនួនអ្នកស្លាប់ និងរងរបួសនៅតំបន់ហ្គាហ្សា។

WHO៖ មិនមានការច្រឡំឬកែប្រែចំនួនអ្នកស្លាប់និងរង​របួសនៅតំបន់​ហ្គាហ្សាទេ​ - ảnh 1អគារត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងក្រុង Rafah តំបន់ហ្គាហ្សា ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។ រូបថតរូបភាព៖ THX/TTXVN

ទីភ្នាក់ងារសុខាភិបាលតំបន់ហ្គាហ្សា នាពេកថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពស្ថិតិអំពីចំនួនអ្នកស្លាប់សរុបនៅហ្គាហ្សាគឺប្រហែល ៣៥.០០០នាក់ ហើយបានឲ្យដឹងថា មកទល់ពេលនេះមានមនុស្សចំនួន ២៥.០០០នាក់ ត្រូវបានកំណត់អត្តសញ្ញាណយ៉ាងពេញលេញ ដែលក្នុងនោះជាងពាក់កណ្តាលគឺជាស្ត្រី និងកុមារ។ ទោះជាយ៉ាងណាក៏ដោយ នៅដើមសប្តាហ៍នេះ អាជ្ញាធរប៉ាឡេស្ទីនបានកែប្រែចំនួនអ្នកស្លាប់នៅលើគេហទំព័រការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ដោយដាក់ចំនួនមនុស្សស្លាប់ក្នុងជម្លោះមានចំនួន ២៤.៦៨៦នាក់ ដែលក្នុងនោះជាង ៧០% ជាស្ត្រី និងកុមារ។

ថ្លែងទៅកាន់សារព័ត៌មាននៅថ្ងៃទី ១៤ ឧសភា នៅទីក្រុងហ្សឺណែវ (ស្វីស) អ្នកនាំពាក្យ WHO លោក Christian Lindmeier បានឲ្យដឹងថា តួរលេខរបស់ទីភ្នាក់ងារសុខាភិបាលហ្គាហ្សាមិនខុសទេ ហើយទិន្នន័យទូទៅនៅតែដូចគ្នា។ យោងតាមអង្គការសុខភាពពិភពលោក ចំនួនអ្នកស្លាប់បានប្រែប្រួលក្នុងកំឡុងពេលមានជម្លោះគឺជារឿងធម្មតា ដោយសារតែវិធីសាស្ត្រស្ថិតិខុសគ្នា និងមនុស្សជាច្រើនកំពុងតែបាត់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ