WHO លើកអនុសាសន៍ថា បណ្ដាប្រទេសដែលមានចំនួនករណីឆ្លងកូវីដ-១៩កាន់តែកើនឡើងគួរតែកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កក្នុងករណីខ្លះ

(VOVWORLD) - ក្នុងការខិតខំប្រឹងប្រែងឆ្ពោះទៅរកជីវភាពតាមគម្លងប្រក្រតីភាពថ្មី អង្គការសុខ ភាពពិភពលោក (WHO) បានផ្ដល់អនុសាសន៍ថា បណ្ដាប្រទេសដែលកំពុងមានចំនួន ករណីឆ្លងកូវីដ-១៩ កាន់តែ កើនឡើង គួរតែកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កក្នុង ករណីខ្លះ។ 

WHO លើកអនុសាសន៍ថា បណ្ដាប្រទេសដែលមានចំនួនករណីឆ្លងកូវីដ-១៩កាន់តែកើនឡើងគួរតែកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កក្នុងករណីខ្លះ - ảnh 1ប្រជាពលរដ្ឋនៅទីក្រុងញូវយ៉កពាក់ម៉ាស់ការពារកូវីដ-១៩ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ Xinhua/VNA)
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១៥ ថ្ងៃទី១៨ ខែកុម្ភៈ (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបជិត៤២១លានករណី និងករណីស្លាប់ជាង៥,៨៨ករណី។ អាមេរិក ឥណ្ឌា និង ប្រេស៊ីល បន្តជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត។
ក្នុងការខិតខំប្រឹងប្រែងឆ្ពោះទៅរកជីវភាពតាមគម្លងប្រក្រតីភាពថ្មី អង្គការសុខ ភាពពិភពលោក (WHO) បានផ្ដល់អនុសាសន៍ថា បណ្ដាប្រទេសដែលកំពុងមានចំនួន ករណីឆ្លងកូវីដ-១៩កាន់តែ កើនឡើង គួរតែកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កក្នុង ករណីខ្លះ។ ជាក់ស្ដែងគឺ រយៈពេលធ្វើ ចត្តាឡីស័កអាចបន្ថយពី១៤ថ្ងៃមកត្រឹម១០ថ្ងៃ ដោយមិនត្រូវការធ្វើតេស្ត ហើយបន្ថយមកត្រឹម៧ថ្ងៃប្រសិនបើមានលទ្ធផលធ្វើតេស្ត អវិជ្ជមានចំពោះវីរុស SARS-CoV-2។ តាម WHO ថា ការចេញផ្សាយការណែនាំថ្មីជា បណ្ដោះអាសន្ននេះ អាចជួយដល់ប្រទេសនានាដែលមានឧស្សាហកម្ម សេវាកម្ម ចាំបាច់ស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរដោយសារការកើនឡើងនៃចំនួនករណីឆ្លង កូវីដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ