WHO៖ វៀតណាមកំពុងធ្វើល្អការងារបង្ការប្រឆាំងនឹងអាសន្នរោគ Ebola

WHO៖ វៀតណាមកំពុងធ្វើល្អការងារបង្ការប្រឆាំងនឹងអាសន្នរោគ Ebola - ảnh 1
WHO – វៀតណាមកំពុងធ្វើល្អការងារបង្ការប្រឆាំងនឹងអាសន្នរោគ Ebola (Image: duongbo.vn)

(VOVworld) – នាថ្ងៃទី ១២ សីហា ក្នុងស​ន្និសីទកាសែត ក្រសួងសុខាភិបាល វៀតណាមបានអះអាងថា៖ នាបច្ចុប្បន្ន វៀតណាមមិនទាន់ករណីឆ្លងមេរោគ Ebola ណាមួយឡើយ។ ប៉ុន្តែ គ្រោះអាសន្នរោគនេះអាចរីករាយដាលតាមរយៈ ភ្ញៀវទេសចរណ៍អ្នកធ្វើការនិងរៀនសូត្រវិលត្រឡបមកប្រទេសវិញពីតំបន់អាហ្វ្រិក។ អ្នកជំនាញការសម្របសម្រួលត្រួតពិនិត្យជំងឺរាតត្បាតដោយមេរោគចំណុះអង្គការ
សុខភាពពិភពលោក  (WHO) លោក Kato Masaya បានឲ្យដឹងថា៖ កំរិតឆ្លងមេរោគ Ebola ចូលក្នុងវៀតណាមគឺទាបណាស់។ លោក Masaya បានលើកច្បាស់ថា៖

“គ្រោះអាសន្នឆ្លង់មេរោគ Ebola ចូលក្នុងវៀតណាមគឺទាប ដោយសារ ទី ១ គឺ៖ ជំងឺនេះ ឆ្លងតាមរយៈការទាក់ទង់ផ្ទាល់ជាមួយអ្នកជំងឺឬសត្វដែលឆ្លងមេរោគ Ebola។ ទី ២ គឺ៖ គិតដល់ឥឡូវនេះ វៀតណាមមិនទាន់កត់សម្គាល់ករណីឆ្លងមេរោគ Ebola ណាមួយ

ទេ។ ប្រការនេះមានអត្ថន័យថា៖ គ្មានប្រភពឆ្លងមេរោគទេ។ ក្រៅពីនោះ វៀតណាមកំពុងអនុវត្តរាល់វិធានការបង្ការប្រឆាំងនឹងមេរោគ Ebola ល្អណាស់។
ដោយហេតុនេះ គ្រោះអាសន្នរោគនេះចូលក្នុងវៀតណាមគឺទាបណាស់។”

នាពេលខាងមុខ ក្រសួងសុខាភិបាលវៀតណាមនឹងសហការយ៉ាងជិតស្និទជាមួយ
 WHO ដើម្បីក្តាប់ជាប់ការបំរ៉ែបំរួលរបស់អាសន្តរោគ Ebola ដើម្បីព្យកណ៍រគ្រោះអាសន្ត ចំពោះវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ