WHO វាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាការងារ​ជាមួយ​ចិនអំពី​ប្រភព​នៃ​ជំងឺ​រាតត្បាតកូវីដ ១៩

(VOVWORLD) - មុននេះ កាលពីថ្ងៃទី ១ ខែកុម្ភ ក្រុមអ្នកជំនាញរបស់ WHO បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាត (CDC) របស់ខេត្តហ៊ូប៉ី ដែលជាកន្លែងរកឃើញជំងឺរាតត្បាតជាលើកដំបូងកាលពីឆ្នាំ ២០១៩។
WHO វាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាការងារ​ជាមួយ​ចិនអំពី​ប្រភព​នៃ​ជំងឺ​រាតត្បាតកូវីដ ១៩ - ảnh 1រុមអ្នកជំនាញរបស់ WHO (រូបថត៖ TTXVN)

លោកស្រីបណ្ឌិត Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសចំណុះផ្នែកជំងឹរាតត្បាតបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ១ ខែកុម្ភៈ បានប្រកាសថាក្រុមអ្នកជំនាញរបស់អង្គការ WHO ទទួលបន្ទុកការស៊ើបអង្កេតរកប្រភពជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង វូហាន (ប្រទេសចិន) កំពុងពិភាក្សាការងារជាមួយភាគីចិនប្រកបដោយប្រសិទ្ធភាព។

មុននេះ កាលពីថ្ងៃទី ១ ខែកុម្ភ ក្រុមអ្នកជំនាញរបស់ WHO បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាត (CDC) របស់ខេត្តហ៊ូប៉ី ដែលជាកន្លែងរកឃើញជំងឺរាតត្បាតជាលើកដំបូងកាលពីឆ្នាំ ២០១៩។ ក្រុមអ្នកជំនាញបានបើកកិច្ចប្រជុំពីភាក្សាគ្នាក្នុងរយៈពេលប្រមាណ ៤ ម៉ោងកន្លះ នៅ CDC របស់ខេត្តហ៊ូប៉ី ប៉ុន្តែមិនបានផ្ដល់ព័ត៌មានដល់អ្នកយកព័ត៌មានដែលមានវត្តមាននៅទីនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ