WHO វាយតម្លៃអំពីសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មីលើវិស័យសុខាភិបាល
(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យលុបចោលរបាំងទាក់ទងផ្ទាលជាមួយសេវាកម្មសុខាភិបាលនានា ព្រមទាំងសង្កត់ធ្ងន់ថា ជំងឺរាតត្បាត COVID – 19 បានសរឲ្យឃើញពីភាពចាំចាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។
អ្នកបច្ចេកទេសធ្វើការលើខ្សែសង្វាក់ផលិតកម្ម (រូបថត៖ AFP / TTXVN) |
ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក (WHO) អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទើបបានប្រកាសរបាយការណ៍សិក្សាស្រាវជ្រាវ ធ្វើបច្ចុប្បន្នភាពដែលរួមមាន៖ ការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីកត្តាស្នូល ដែលសម្រេចដល់សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មីលើវិស័យសុខាភិបាល (វ៉ាក់សាំង ថ្នាំសង្កូវ រោគសញ្ញា) មេរៀនជាក់ស្តែងពីការរួមបញ្ជូលរវាងសុខាភិបាលសាធារណៈ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មជាដើម។
អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យលុបចោលរបាំងទាក់ទងផ្ទាលជាមួយសេវាកម្មសុខាភិបាលនានា ព្រមទាំងសង្កត់ធ្ងន់ថា ជំងឺរាតត្បាត COVID – 19 បានសរឲ្យឃើញពីភាពចាំចាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាដើម្បីអាច ជួយសង្គ្រោះជីវិតមនុស្ស និងលើកកម្ពស់សុខភាពជូនមនុស្សរាប់ពាន់លាននាក់នៅលើពិភពលោក៕