WHO៖ វីរុសបំប្លែងខ្លួន Omicron ឆ្លងរាលដាលយ៉ាងឆាប់រហ័សជាង វីរុសបំប្លែងខ្លួន Delta
(VOVWORLD) - ភស្តុតាង ដែលប្រមូលបាននាបច្ចប្បន្ននេះ បានសរឲ្យឃើញថា វីរុសបំប្លែងខ្លួន Omicron ឆ្លងរាលដាលយ៉ាងឆាប់រហ័សជាង វីរុសបំប្លែងខ្លួន Delta។
សកម្មភាពសិក្សាស្រាវជ្រាវអំពី វីរុសបំប្លែងខ្លួន Omicron (រូបថត៖ Jerome Delay / Associated Press) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometer.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ២១ ធ្នូ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ២៧៥,៧ លាននាក់ ក្នុងនោះមានករណីស្លាប់ជិត ៥,៧៦ នាក់។
នៅថ្ងៃទី ២០ ខែធ្នូ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ភស្តុតាង ដែលប្រមូលបាននាបច្ចប្បន្ននេះ បានសរឲ្យឃើញថា វីរុសបំប្លែងខ្លួន Omicron ឆ្លងរាលដាលយ៉ាងឆាប់រហ័សជាង វីរុសបំប្លែងខ្លួន Delta។ មនុស្សដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ ឬបានជាសះស្បើយក្រោយពីឆ្លងជំងឺកុវីដ ១៩ នៅតែមានហានិភ័យឆ្លង វីរុសបំប្លែងខ្លួន Omicron ផងដែរ៕