WHO សង្កត់ធ្ងន់ថាវីរុសដែលបង្កឡើងជម្ងឺរាតត្បាតកូវីដ-១៩កាន់តែគ្រោះថ្នាក់

(VOVWORLD) - លោក Abdi Mahamud អ្នកជំនាញនៃក្រុមជំនួយការគ្រប់គ្រងស្ថានភាពជម្ងឺកូវីដ-១៩នៃអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៨ ខែកុម្ភៈ បានឲ្យដឹងថា ករណី ឆ្លងថ្មីចំនួន១៣០ លានករណីនិងករណីស្លាប់ដោយជម្ងឺរាតត្បាតកូវីដ-១៩ចំនួន៥សែន ករណី ត្រូវបានកត់ត្រាលើទូទាំងពិភពលោក ចាប់តាំងពីពេលដែលវ៉ារ្យ៉ង់អូមីក្រុងត្រូវ បានប្រកាសថា ជាវ៉ារ្យ៉ង់គួរឲ្យព្រួយបារម្ភកាលពីចុងខែវិច្ឆិកាឆ្នាំ២០២១។ 

ចាប់តាំងពី ពេលនោះមក វ៉ារ្យ៉ង់អូមីក្រុងបានវ៉ាដាច់វ៉ារ្យ៉ង់ដែលតា ដើម្បីក្លាយជាវ៉ារ្យ៉ង់ស្នូលនៃ ជម្ងឺរាតត្បាតកូវីដ-១៩លើពិភពលោក ដោយសារតែសមត្ថភាពចម្លងវីរុសដ៏លឿនជាង ទោះបីហាក់ដូចជាបង្កជម្ងឺមិនសូវធ្ងន់ធ្ងរក៏ដោយ។ លោក Mahamud ចាត់ទុកថា ក្នុង បរិបទដែលវ៉ាក់សាំងមានប្រសិទ្ធភាពរួចហើយ ប៉ុន្តែនៅមានមនុស្ស ស្លាប់កន្លះ លាននាក់ ដែលជាប្រការគួរឲ្យបារម្ភ។

ក្នុងពេលជាមួយគ្នានោះ លោកស្រី Maria Van Kerkhove អ្នកទទួលបន្ទុកបច្ចេក ទេសរបស់ WHO អំពីជម្ងឺកូវីដ-១៩ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការកើន ឡើងជាបន្តបន្ទាប់នៃចំនួនករណីស្លាប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ព្រមទាំង ចាត់ទុកថា “វីរុសនេះកាន់តែគ្រោះថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ