WHO៖ ស្ថានភាពនៃការរីករាលដាលនៃមេរោគ H5N1 លើពិភពលោកនាបច្ចុប្បន្នគឹគួរឲ្យព្រួយបារម្ភ
(VOVWORLD) - បច្ចុប្បន្ននេះ អង្គការសុខភាពពិភព លោក (WHO) កំពុងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចនៅកម្ពុជា ដើម្បីមានដំណោះ ស្រាយឆ្លើយតបទាន់ពេលវេលា ក្រោយពីប្រទេសនេះ បានបញ្ជាក់ពីករណីឆ្លងជំងឺ ផ្តាសាយបក្សី H5N1 ចំនួន ២ នាក់ក្នុងគ្រួសារតែមួយ។
លោកស្រីបណ្ឌិត Sylvie Briand នាយិកាគ្រប់គ្រងការងារឆ្លើយតបនឹងជំងឺរាត ត្បាតនៃអង្គការ WHO បានបញ្ជាក់យ៉ាងដូច្នេះ ព្រមទាំងបានសង្កត់ធ្ងន់ថា ហានិភ័យពី មេរោគ H5N1 គឺធ្ងន់ធ្ងរ។ លោកស្រី Sylvie Briand ក៏បានអំពាវនាវឲ្យប្រទេសនានាបង្កើនការប្រុងប្រយ័ត្ន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោកស្រី Sylvie Briand បាននិយាយថា WHO កំពុងពិនិត្យមើលនិងវាយ តម្លៃពីហានិភ័យនៃការឆ្លងជំងឺផ្តាសាយបក្សីទៅលើមនុស្សលើទូទាំងសកលលោក ដោយផ្អែកលើការវិវត្តន៍ថ្មីៗនៅប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភព លោក (WHO) កំពុងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចនៅកម្ពុជា ដើម្បីមានដំណោះ ស្រាយឆ្លើយតបទាន់ពេលវេលា ក្រោយពីប្រទេសនេះ បានបញ្ជាក់ពីករណីឆ្លងជំងឺ ផ្តាសាយបក្សី H5N1 ចំនួន ២ នាក់ក្នុងគ្រួសារតែមួយ។
គួរជម្រាបបន្ថែមទៀតថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 ទី២ លើមនុស្ស បន្ទាប់ពីកត់ត្រា ករណីកុមារីអាយុ ១១ឆ្នាំ ម្នាក់ បានស្លាប់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ដោយសារឆ្លង មេរោគនេះ។ ករណីទី២ ជាឪពុករបស់កុមារីខាងលើ អាយុ៤៩ឆ្នាំ នៅខេត្តព្រៃវែង៕