WHO: អ្នកជំងឺឆ្លងមេរោគអេបូឡានៅ Sierra Leone បានកើនឡើងហួសកំរិត Liberia
|
WHO: អ្នកជំងឺឆ្លងមេរោគអេបូឡានៅ Sierra Leone បានកើនឡើងហួសកំរិត Liberia (Image: VNA) |
(VOVworld) – អង្គការសុខភាពពិភពលោក (WHO) ទើបនឹងប្រកាសរបាយការណ៍ថ្មី បំផុតដែលបានឲ្យដឹងថា៖ មនុស្សចំនួនជាង ៦៣០០ នាក់ត្រូវស្លាប់ដោយមេរោគ អេបូឡាក្នុងចំណោមករណីឆ្លងមេរោគគ្រោះថ្នាក់នេះនៅប្រទេសចំនួន ៨ ប្រទេស។
ជាពិសេស មនុស្សចំនួន ១៧៥០ នាក់ត្រូវស្លាប់ដោយមេរោគអេបូឡានៅ Sierra Leone ក្នុងចំណោមករណីឆ្លងមេរោគនេះចំនួន ១៨០០ ។ គិតរហូតមកដល់ពេលនេះ នៅ
មានអេស្ប៉ាញនិង Senegal គឺជាប្រទេសចំនួន ២ ដែលប្រកាសរួចផុតពីអាសន្នរោគ
អេបូឡាទាំងស្រុង។ នាថ្ងៃទី ៨ ធ្នូ កាណាដាបានបញ្ជូនបុគ្គលិកសុខាភិបាលចំនួន
៤០ នាក់ទៅកាន់ Sierra Leone នាចុងខែធ្នូនេះដើម្បីជួយឧតប្ថម្ភប្រទេសនេះបង្កាប្រឆាំង នឹងអាសន្នរោគអេបូឡា៕