WHO អនុម័តលើវិធី​​ព្យាបាលកូវីដ​-១៩​ ថ្មីចំនួនពីរ

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៤ ខែមករា (ម៉ោងUTC) នៅទូទាំងពិភពលោកមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៣២០,៦ លាននាក់ និងមានករណីស្លាប់ចំនួនជាង ៥,៥៣ លាននាក់។
WHO អនុម័តលើវិធី​​ព្យាបាលកូវីដ​-១៩​ ថ្មីចំនួនពីរ - ảnh 1ថ្នាំ Sotrovimab សម្រាប់ព្យាបាល់អ្នកជំងឺកូវីដ-១៩។ (រូបថត៖ The National/TTXVN) 

នៅចំពោះមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩នោះ សហរដ្ឋអាមេរិកបានជំរុញការចែកជូនដោយឥតគិតថ្លៃ នូវឧបករណ៍ធ្វើតេស្តរហ័ស និងម៉ាសការពារដែលមានគុណភាពខ្ពស់ ដល់ប្រជាជនប្រទេសខ្លួន។

វីរុសបំប្លែងថ្មី Omicron ក៏កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅទ្វីបអឺរ៉ុបផងដែរ។ ក្រសួងសុខាភិបាលស៊ុយអែតបានព្រមានថា ចំនួនករណីឆ្លងកូវីដ-១៩ថ្មីនឹងកើនឡើងខ្ពស់ ដែលមិនធ្លាប់មានតាំងពីមុនមក ក្នុងខែមករានេះ។ តាមការព្យាករណ៍ ចំនួនករណីឆ្លងជំងឺថ្មីនៅស៊ុយអែតនឹងកើនឡើងដល់កំរិត ៦៩.០០០ ករណីក្នុងមួយថ្ងៃ។

នៅអាមេរិកខាងត្បូង ក្រសួងសុខាភិបាលឈីលីបានប្រកាសថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ប្រទេសនេះបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួនជាង ៧.០០០នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៧ ខែកន្លងមក។ រលកជំងឺកូវីដ-១៩ នៅឈីលីបច្ចុប្បន្ន ត្រូវបានកំណត់ថា ដោយសារវីរុសបំប្លែងថ្មី Omicron ។

ទាក់ទងនឹងការព្យាបាល នៅថ្ងៃទី១៤ ខែមករា អង្គការសុខភាពពិភពលោក(WHO) បានអនុម័តលើវិធីព្យាបាលថ្មីចំនួន ២ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ តាមនោះ បំពេញបន្ថែមទៀតនូវឧបករណ៍នាំមុខគេ និងប្រភេទវ៉ាក់សាំងដែលមានស្រាប់ ដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺធ្ងន់ធ្ងរនិងការបាត់បងជីវិតចំពោះអ្នកជំងឺកូវីដ-១៩។ វិធីព្យាបាលទាំងពីនេះ រួមមានការប្រើប្រាស់ថ្នាំព្យាបាលរលាកសន្លាក់ឆ្អឹងដែលមានសារធាតុ baricitinib និងការប្រើប្រាស់អង់ទីករ Sotrovimab ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ