WHO អំពាវនាវឱ្យបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់ផ្តល់​ជំនួយសុខាភិបាលដល់​អ៊ុយក្រែន

(VOVWORLD) - អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២៧ ខែកុម្ភៈ បានអំពាវនាវឱ្យបង្កើតច្រករបៀងសុវត្ថិភាពឆ្លងកាត់ប្រទេសប៉ូឡូញ ដើម្បីដឹកជញ្ជូនជំនួយវេជ្ជសាស្រ្តសំខាន់ៗទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩ នៅតែវិវឌ្ឍយ៉ាងស្មុគស្មាញក្នុងប្រទេសអ៊ុយក្រែន ហើយទន្ទឹមនឹងនោះ បានព្រមានថា ការផ្គត់ផ្គង់អុកស៊ីសែនដល់មន្ទីរពេទ្យនៅអ៊ុយក្រែនកំពុងស្ថិតនៅកម្រិតទាប។
WHO អំពាវនាវឱ្យបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់ផ្តល់​ជំនួយសុខាភិបាលដល់​អ៊ុយក្រែន - ảnh 1ស្ថានីយសង្គ្រោះមួយនៅ Przemysl ភាគអាគ្នេយ៍ប្រទេសប៉ូឡូញ ថ្ងៃទី២៧ ខែកុម្ភៈ។ (រូបថត៖ PAP/TTXVN)

អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus និងនាយកសាខាអឺរ៉ុប លោក Hans Kluge បានឲ្យដឹងថា ការផ្គត់ផ្គង់អុកស៊ីសែនកំពុងឈានដល់ចំណុចដ៏គ្រោះថ្នាក់ ហើយមន្ទីរពេទ្យភាគច្រើនអាចនឹងអស់អុកស៊ីសែនផ្ទុកបំរុង ក្នុងរយៈពេល ២៤ម៉ោងខាងមុខនេះ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់រងគ្រោះ។ បច្ចុប្បន្ន WHO កំពុងខិតខំប្រឹងប្រែងដើម្បីនាំយកបំពង់អុកស៊ីសែនពីបណ្តាញក្នុងតំបន់។ អាជ្ញាធរអង្គការសុខភាពពិភពលោកទាំងពីររូបបានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់អុកស៊ីសែនចាំបាច់ត្រូវបានដឹកជញ្ជូនប្រកបដោយសុវត្ថិភាព រួមទាំងតាមរយៈច្រករបៀង Logistic ឆ្លងកាត់ប្រទេសប៉ូឡូញផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ