WHO អំពាវនាវឱ្យប្រទេសនានាពង្រឹងការត្រួតពិនិត្យនិងអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៥ ខែធ្នូ បានអំពាវនាវឱ្យប្រទេសជុំវិញពិភពលោកពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការដើម្បីការពារជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារនេះ ក្នុងរយៈពេល ២៨ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៧ ខែធ្នូ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងយ៉ាងខ្លាំង ដោយប្រទេសចំនួន ១០៥ បានកត់ត្រាករណីថ្មីសរុបចំនួន ៨៥០.០០០នាក់ កើនឡើង ៥២% បើធៀបនឹងរយៈពេល ២៨ ថ្ងៃមុននោះ។
បុគ្គលិកពេទ្យយកគំរូធ្វើតេស្ត ជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅសិង្ហបុរី។ រូបថត៖ AFP/TTXVN |
ផ្ទុយទៅវិញ ចំនួនអ្នកស្លាប់ថ្មីដោយសារ ជំងឺកូវីដ-១៩ បានថយចុះ ៨% ដោយមានជាង ៣.០០០ ករណី។ គួរកត់សម្គាល់ថា តំបន់អាស៊ីអាគ្នេយ៍បានរាយការណ៍ពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃករណីដែលមានចំនួន ៣៨៨% ក្នុងរយៈពេលជិត ១ ខែ។ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាការកើនឡើងខ្ពស់បំផុតនៃករណីថ្មីនៅក្នុងតំបន់ដែលមានជាង ៣.៧០០ករណី។
ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរពីយន្តការគ្រាអាសន្ន ទៅជាការការពារនិងគ្រប់គ្រងដ៏យូរអង្វែងសម្រាប់ជំងឺកូវីដ-១៩ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់លើតម្រូវការរក្សាកិច្ចខិតខំប្រឹងប្រែងធ្វើតេស្ត ឌីកូដហ្សែននិងរាយការណ៍អំពីជំងឺនេះ។ ទីភ្នាក់ងារសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសនានាពង្រឹងការឃ្លាំមើលនិងវិធានការបង្ការសម្រាប់វីរុស SARS-COV-2 ដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ ក៏ដូចជាវ៉ារ្យ៉ង់ JN.១ផងដែរ ៕