WHO អំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ប្រកបដោយ​សមភាព

(VOVWORLD) - ប្រមុខអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ត្រូវចំណាយថវិកាចំនួន ៤ ពាន់លានដុល្លារអាមេរិកដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ហើយចែកចាយទៅឲ្យប្រទេស ដែលមានប្រាក់ចំណូលទាបនិងមធ្យមតាមរយៈយន្តការ
WHO អំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ប្រកបដោយ​សមភាព - ảnh 1លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) (រូបថត៖ indiatimes)

កាលពីថ្ងៃទី ៣០ ខែធ្នូ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសនានាធានាថាវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ត្រូវបានផ្តល់ជូនប្រជាជនគ្រប់រូបដែលមានហានិភ័យឆ្លងជំងឺនៅលើពិភពលោកទាំងមូល ពោលគឺមិនត្រឹមតែសម្រាប់ប្រទេសអ្នកមានប៉ុណ្ណោះទេ។

ប្រមុខអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ត្រូវចំណាយថវិកាចំនួន ៤ ពាន់លានដុល្លារអាមេរិកដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ហើយចែកចាយទៅឲ្យប្រទេស ដែលមានប្រាក់ចំណូលទាបនិងមធ្យមតាមរយៈយន្តការទទួលបានវ៉ាក់សាំងសកលលោកដែលមានឈ្មោះថា  COVAX -  ដែលជាកម្មវិធីមួយរបស់អង្គការសុខភាពពិភពលោក។ នៅក្នុងសារតាមអនឡាញ លោកអគ្គនាយក Ghebreyesus បានសង្កត់ធ្ងន់ថានេះគឺជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ