WHO អំពាវនាវឲ្យចាត់វិធានការបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយសារកំដៅក្ដៅកើនឡើងខ្លាំងនៅអឺរ៉ុប
(VOVWORLD) - អឺរ៉ុបខាងត្បូង និងអឺរ៉ុបខាងកើត បច្ចុប្បន្នគឺជា "តំបន់គ្រោះថ្នាក់" ទាំងពីរនៅពេលដែលរងផលប៉ះពាល់ដោយសីតុណ្ហភាពខ្ពស់កើនឡើងខ្ពស់។
ភ្ញៀវទេសចរនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ THX/VNA |
លោក Hans Kluge នាយក WHO ទទួលបន្ទុកទ្វីបអឺរ៉ុបកាលពីម្សិលមិញថ្ងៃទី ១៨ កក្កដា បាននិយាយថាចំនួនអ្នកស្លាប់ដោយសារកំដៅក្ដៅស្អុះស្អាប់កំពុងកើនឡើងពីមួយឆ្នាំទៅ
មួយឆ្នាំ។ អឺរ៉ុបខាងត្បូង និងអឺរ៉ុបខាងកើត បច្ចុប្បន្នគឺជា "តំបន់គ្រោះថ្នាក់" ទាំងពីរនៅពេលដែលរងផលប៉ះពាល់ដោយសីតុណ្ហភាពខ្ពស់កើនឡើងខ្ពស់។ ប្រឈមមុខនឹងស្ថានភាពនោះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីអាកាសធាតុចំពោះសុខភាព។
លោក Kluge បាននិយាយថាប្រការបន្ទាន់នាបច្ចុប្បន្នគឺចាំបាច់ត្រូវចាត់វិធានការជាសកល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវវិបត្តិអាកាសធាតុដែលកំពុងប៉ះពាល់ដល់មនុស្សដោយផ្ទាល់។ មន្ត្រី WHO បានវាយតម្លៃថា ត្រូវចំណាយពេលយូរដើម្បីអនុវត្តន៍សេចក្តីប្រកាសទីក្រុង Budapest ឆ្ពោះទៅរកការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុចំពោះប្រព័ន្ធសុខាភិបាល និងសុខភាពរបស់មនុស្ស។ សេចក្តីប្រកាសទីក្រុង Budapest បានផ្តល់អាទិភាពដល់សកម្មភាពបន្ទាន់យ៉ាងទូលំទូលាយនៅអឺរ៉ុប ដើម្បីទប់ស្កាត់ហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថានផងដែរ៕