WHO អំពាវនាវឲ្យបណ្តា​ប្រទេស រួមគ្នាឆ្លើយតបនឹងជំងឺ​អ៊ុត​ស្វា

(VOVWORLD) - នាយកប្រចាំតំបន់អ៊ឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) លោក Hans Kluge កាលពីថ្ងៃទី ២០ ខែសីហា បានអំពាវនាវឱ្យបណ្តាប្រទេសអ៊ឺរ៉ុបនិងប្រទេសដទៃទៀត សម្របសម្រួលវិធានការបង្ការ គ្រប់គ្រង និង "លុបបំបាត់" ជំងឺអ៊ុតស្វា (mpox) លើសកលលោក។

យោងតាមលោក Kluge បើទោះបីជា ប្រភេទថ្មី ឬចាស់ក៏ដោយ ជំងឺអ៊ុតស្វានឹងមិនកើតឡើងនូវសេណារីយ៉ូដែលពិភពលោកបានជួបប្រទះនៅពេលឆ្លើយតបនឹងជំងឺរាតត្បាត COVID-១៩ នោះទេ ព្រោះអាជ្ញាធរសុខាភិបាលក្នុងប្រទេសជាច្រើនមានវិធីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ រួចទៅហើយ។ ដូច្នេះ មន្ត្រីរូបនេះជឿជាក់ថា ការជ្រើសរើសរួមគ្នាដើម្បីគ្រប់គ្រងជំងឺអ៊ុតស្វានៅពេលនេះនិងប៉ុន្មានឆ្នាំខាងមុខ នឹងក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់ទាំងអឺរ៉ុបនិងពិភពលោកក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។

WHO អំពាវនាវឲ្យបណ្តា​ប្រទេស រួមគ្នាឆ្លើយតបនឹងជំងឺ​អ៊ុត​ស្វា - ảnh 1អ្នកជំងឺដែលមានជំងឺអ៊ុតស្វាដែលកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Goma សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ រូបភាព Getty / TTXVN

សារខាងលើនេះ ត្រូវបានដាក់ចេញក្នុងបរិបទដែលអង្គការសុខភាពពិភពលោកនៅថ្ងៃទី ១៤ ខែសីហាបានប្រកាសភាពអាសន្នផ្នែកសុខភាពសហគម ជាសកល ដោយសារតែការផ្ទុះឡើងនៃជំងឺអ៊ុតស្វានៅក្នុងបណ្តាប្រទេសអាហ្វ្រិក។ ជំងឺអ៊ុតស្វា - Monkeypox នាបច្ចុប្បន្នកំពុងរីករាលដាលនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសជិតខាង ដោយមានវ៉ារ្យ៉ង់ដែលត្រូវបានហៅថា "clade I" និងវ៉ារ្យ៉ង់ថ្មីដែលបានហៅថា "clade Ib" ដែលបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារតែវ៉ារ្យ៉ង់ថ្មីនេះហាក់ដូចជាអាចរីករាលដាលកាន់តែងាយស្រួលតាមរយៈការទំនាក់ទំនងផ្ទាល់។ អាជ្ញាធរសុខាភិបាលស៊ុយអែតនៅថ្ងៃទី ១៥ ខែសីហា បានរាយការណ៍ពីករណីដំបូង ដែលឆ្លងវ៉ារ្យ៉ង់ថ្មី "clade Ib" បង្កជំងឺអ៊ុតស្វា នៅក្នុងប្រទេសអ៊ឺរ៉ុបនេះ។ នេះជាករណីដំបូងនៅក្រៅទ្វីបអាហ្រ្វិកដែលឆ្លងវ៉ារ្យ៉ង់ថ្មីនៃជំងឺអ៊ុតស្វា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ