WIPO សន្យាជួយគំាទ្រនិងជម្រុញកម្មសិទ្ធិបញ្ញានៅវៀតណាម
|
WIPO សន្យាជួយគំាទ្រនិងជម្រុញកម្មសិទ្ធិបញ្ញានៅវៀតណាម
(រូបថតៈsggp.org.vn) |
(VOVworld)-វៀតណាមកំពុងបន្តពង្រឹងរបៀបរបបពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា
សិទ្ធិអ្នកនិពន្ធនិងសិទ្ធិពាក់ព័ន្ធនានា សំដៅអនុវត្តជាក់ស្តែងក្នុងជីវភាពសង្គម។
ហើយកាលពីឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាមបានអនុម័តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍
ផ្នែកឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ២០២០និងទស្សនវិស័យដល់ឆ្នាំ២០៣០
។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម
លោក Nguyen Ngoc Thien នៅក្នុងជំនួបជាមួយលោក Francis Gurry អគ្គនាយក
អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នារសៀលថ្ងៃទី២៣មិនា។ លោក Nguyen
Ngoc Thien បានសម្តែងគោលបំណងចង់ឲ្យអង្គការ WIPO បន្តបង្កលក្ខណៈងាយ ស្រួលជួយវៀតណាមលើវិស័យកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិពាក់ព័ន្ធនានា
ជាពិសេសគឺបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់និងជួយវៀតណាម
ធ្វើសមាហរណកម្មអន្តរជាតិលើវិស័យនេះឲ្យកាន់តែស៊ីជម្រៅថែមទៀត។
រីឯខ្លួនវិញ លោក Francis Gurry បានអះអាងថា នឹងត្រៀមខ្លួនជាស្រេច ជួយ
វៀតណាមលើវិស័យកម្មសិទ្ធិបញ្ញា។ អគ្គនាយកអង្គការ WIPO សង្ឈឹមថា វៀត
ណាមនឹងពិចារណាចូលរួមសន្ធិសញ្ញាមួយចំនួនរបស់អង្គការ WIPO ក្នុងនោះមាន
សន្ធិសញ្ញា Marrakes ស្តីពីការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភ្នែក៕