World Cup នារីឆ្នាំ ២០២៣៖ FIFA វាយតម្លៃខ្ពស់ចំពោះក្រុមនារីវៀតណាម

(VOVWORLD) - គេហទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ទើបបានចេញផ្សាយអត្ថបទឧទ្ទេសនាមអំពីគ្រូបង្វឹកនៃក្រុមបាល់ទាត់នារីវៀតណាម លោក Mai Duc Trung មុនពេលប្រកួត World Cup នារីឆ្នាំ ២០២៣។
World Cup នារីឆ្នាំ ២០២៣៖ FIFA វាយតម្លៃខ្ពស់ចំពោះក្រុមនារីវៀតណាម - ảnh 1កីឡាករនារីវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ TTXVN

ដោយមានចំណងជើងថា “ក្រុមជម្រើនារីវៀតណាមត្រៀមខ្លួនដើម្បីយកឈ្នះលើទីលានថ្មី” FIFA បានវាយតម្លៃខ្ពស់ចំពោះទេពកោសល្យក្នុងការដឹកនាំក្រុមបាល់ទាត់របស់គ្រូបង្វឹក Mai Duc Chung ក៏ដូចជាសមិទ្ធិផលរបស់លោកនាពេលកន្លងទៅ។ អត្ថបទនេះបានបញ្ជាក់ថា“ គ្រូបង្វឹក Mai Duc Chung ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិ ដែលនិយាយដល់សមិទ្ធិផលដណ្តើមមេដាយមាសចំនួន ៥ គ្រឿងនៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ។ សមិទ្ធិផលដ៏ធំបំផុតរបស់លោកគឺជួយក្រុមនារីវៀតណាមដណ្ដើមបានសិទ្ធិចូលរួម World Cup ២០២៣ នៅអូស្ត្រាលី និងនូវែលហ្សេឡង់ ដោយមានគុណភាព បច្ចេកទេសគួរឱ្យចាប់អារម្មណ៍ និងស្មារតីសមូហភាពយ៉ាងខ្លាំងក្លា។

ទាក់ទងនឹងកីឡាការិនីវៀតណាម អត្ថបទរបស់ FIFA បានវាយតម្លៃខ្ពស់ចំពោះទេពកោសល្យរបស់ Thanh Nha ដោយហៅនាងថាជា "កីឡាការិនីគួរឱ្យតាមដានរបស់ក្រុមបាល់ទាត់នារីវៀតណាម" ។ ខ្សែប្រយុទ្ធ Huynh Nhu ក៏ត្រូវបាន FIFA យកចិត្តទុកដាក់ផងដែរ។ អត្ថបទនេះបានសង្កត់ធ្ងន់ថា៖ “Huynh Nhu បានក្លាយទៅជាកីឡាការិនីបាល់ទាត់វៀតណាមដំបូងគេដែលបានចូលរួមក្នុងក្លឹបអាជីពនៅអឺរ៉ុប នៅពេលដែលនាងបានចុះកិច្ចសន្យាជាមួយក្រុមបាល់ទាត់ព័រទុយហ្គាល់ Lank Vilaverdense កាលពីខែសីហា ឆ្នាំ ២០២២។ ក្រោយរយៈពេលសម្របខ្លួននៅក្រុមបាល់ទាត់ថ្មី កីឡាការិនីអាយុ ៣១ ឆ្នាំរូបនេះបានក្លាយជាកត្តាសំខាន់មួយរបស់ Lank Vilaverdense ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ