World Cup ២០២២ បន្តមានការភ្ញាក់ផ្អើល

(VOVWORLD) - នៅថ្ងៃទី ២៥ ខែវិច្ឆិកា ការប្រកួតបាល់ទាត់ជើងឯកពិភពលោកឆ្នាំ ២០២២ (World Cup ២០២២) បានបន្តប្រព្រឹត្តទៅជាមួយនឹងការប្រកួតវគ្គជម្រុះចំនួន ៤។
ក្រុមម្ចាស់ផ្ទះកាតា បានទទួលបរាជ័យជាលើកទីពីរជាប់ៗគ្នា បន្ទាប់ពីចាញ់ សេណេហ្គាល់ដោយលទ្ធផល ១-៣ ក្នុងការប្រកួតជុំពីរនៃពូល A ខណៈដែលហូឡង់ បានស្មើជាមួយអេក្វាឌ័រ ១ - ១។ ដូច្នេះបន្ទាប់ពីការប្រកួត ២ ជុំ កាតា មិនទទួលបាន ពិន្ទុណាមួយឡើយ ហើយត្រូវបានលុបចោលជាផ្លូវការ។ ហូឡង់និងអេក្វាឌ័រ បច្ចុប្បន្ន កំពុងចែកគ្នាចំណាត់ថ្នាក់កំពូលចំនួនពីរ ដែលមាន ៤ ពិន្ទុដូចគ្នា ហើយសេណេហ្គាល់ មាន ៣ ពិន្ទុបន្ទាប់ពីជ័យជម្នះលើកាតា។
ក្នុងពូល B អង់គ្លេសចែកពិន្ទុជាមួយអាមេរិក ក្រោយស្មើ ០-០។ អ៊ីរ៉ង់ឈ្នះ វេលស៍ ២ – ០ ។ ជាមួយនឹងលទ្ធផលនេះ អង់គ្លេសនៅតែនាំមុខពូល B ដោយមាន ៤ ពិន្ទុ អ៊ីរ៉ង់ លេខ ២ មាន ៣ ពិន្ទុ អាមេរិក មាន ២ ពិន្ទុ និង វែល ១ ពិន្ទុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ