WTO កំណែទម្រង់ដើម្បីឆ្លើយតបនឹងស្ថានភាពថ្មី

(VOVWORLD) - នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានសង្កត់ធ្ងន់ថា ប្រព័ន្ធពាណិជ្ជ កម្មពិភពលោកដែលផ្អែកលើច្បាប់ បន្តដើរតួនាទីយ៉ាងសំខាន់ ដោយឆ្លុះបញ្ចាំងតាមរយៈតួនាទីគន្លឹះនៃពាណិជ្ជកម្មអន្តរជាតិក្នុងការឆ្លើយតបនឹងការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ 
WTO កំណែទម្រង់ដើម្បីឆ្លើយតបនឹងស្ថានភាពថ្មី - ảnh 1 ទីស្នាក់ការកណ្តាលនៃអង្គការពាណិជ្ជកម្មពិភពលោកប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបថត៖ TTXVN)

លេខាធិការដ្ឋាន នៃអង្គការពាណិជ្ជ កម្មពិភពលោក (WTO) ទើបបានរៀបចំសិក្ខាសាលាតាមអ៊ិនធឺរណែត ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់នៃបណ្តាប្រទេស អង្គការអន្តរ ជាតិ និងមជ្ឈដ្ឋានធុរកិច្ច អង្គការសង្គមរួមទាំងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាលើផលប៉ះពាល់របស់ WTO ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក និងបញ្ហាដែលWTO ត្រូវដោះស្រាយក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីធានាបាននូវប្រព័ន្ធពាណិជ្ជកម្មសមភាពមួយ។

នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានសង្កត់ធ្ងន់ថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកដែលផ្អែកលើច្បាប់ បន្តដើរតួនាទីយ៉ាងសំខាន់ ដោយឆ្លុះបញ្ចាំងតាមរយៈតួនាទីគន្លឹះនៃពាណិជ្ជកម្មអន្តរជាតិក្នុងការឆ្លើយតបនឹងការរីក រាលដាលជំងឺរាតត្បាតកូវីដ ១៩។ អង្គសិក្ខាសាលាក៏បានលើកឡើងថា កំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកគួរតែត្រូវបានផ្តល់អាទិភាព។ វាគ្មិនក៏បានលើកឡើងពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោកនាពេលអនាគត ដូចជាការលើកកម្ពស់សន្តិភាព ការពារផែនដីនិងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ