WTO ខិតខំប្រឹងប្រែងដណ្តើមឥទ្ធិពលឡើងវិញលើពាណិជ្ជកម្មពិភពលោក
(VOVWORLD) - តាមផែនការ រដ្ឋមន្ត្រីបណ្ដាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងបើកកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) នាសប្តាហ៍ខាងមុខ។
អគ្គនានិកាអង្គការ WTO លោកស្រី Ngozi Okonjo-Iweala (រូបថត៖ VNA) |
នៅក្នុងកិច្ចប្រជុំដ៏ធំបំផុតរបស់ WTO ក្នុងរយៈពេល ៤ ឆ្នាំ កន្លងទៅ អង្គការពាណិជ្ជកម្មពហុភាគីនេះសង្ឃឹមថានឹងបញ្ជាក់ឡើងវិញនូវតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជានាំមកនូវកម្លាំងពលំថ្មីសម្រាប់អង្គការ។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ៨ មិថុនា អគ្គនានិកាអង្គការ WTO លោកស្រី Ngozi Okonjo-Iweala បានបង្ហាញពីទំនុកទុកចិត្តថា កិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ១២ (MC12) នឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីបញ្ហាកាត់បន្ថយជំនួយសម្រាប់សកម្មភាពនេសាទត្រីទាំងតូចទាំងធំ និងការចែកចាយវ៉ាក់សាំង។
សូមបញ្ជាក់ដែរថា MC12 នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១២ ខែមិថុនា ដែលត្រូវបានចាត់ទុកថាជាការសាកល្បងដ៏សំខាន់អំពីឥទ្ធិពលរបស់អង្គការពាណិជ្ជកម្មពិភពលោក៕