WTO និង FAO បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសន្តិសុខស្បៀងអាហារ

WTO និង FAO បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសន្តិសុខស្បៀងអាហារ - ảnh 1
ផ្តល់អាហារសំរាប់កុមារ(TTXVN)

(VOV)_ក្នុងជំនួបសន្ទនាជាមួយអគ្គនាយក អង្គការកសិកម្ម និងស្បៀងអាហារ 
នៃអង្គការសហប្រជាជាតិ ( FAO ) Jose Graziano da Silva នៅ​ទីក្រុង Geneva ស្វីស 
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (​WTO ) Roberto Azevedo បានសង្កត់ធ្ងន់
 ទៅលើបណ្ដាការខំប្រឹងប្រែងសហ​ប្រតិបត្តិ​ការ​រវាងអង្គការទាំងពីរ ក្នុងបញ្ហាពាណិ
ជ្ជកម្ម និងសន្តិសុខស្បៀងអាហារ និងបង្ហាញនូវគោលបំណងបង្កើនកិច្ចសហប្រតិ
បត្តិការជាមួយ FAO ក្នុងវិស័យនេះ​អោយ​បាន​ខ្លាំងថែមទៀត។ ។ WTO នឹងចូលរួម
ការងារត្រៀមរៀបចំអោយការ​ប្រកាស​ទីផ្សារកសិផលនានា ក្នុងឆ្នាំនេះរបស់ FAO
 ដែលក្នុងនោះយកចិត្ត​ទុក​ដាក់ជា​ច្រើន​ ដល់​បញ្ហាពាណិជ្ជកម្ម និងសន្តិសុខស្បៀង
អាហារ។ ថ្នាក់ដឹកនាំទាំងពីររូប​ ក៏បានដំណើការចរចារអំពីរបាយការណ៍នេះ ដើម្បី
ផ្តល់ភ័ស្តុតាងច្បាស់លាស់ជាង ក្នុងបញ្ហាពោលខាងលើ។  នាថ្ងៃទី៥ មិថុនាខាងមុខ
 FAO ក៏រៀបចំសន្និសីទ​ជំនាញ១​ស្ដីពីសន្តិសុខស្បៀងអាហារ នៅ WTO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ