WTO នៅតែជាប់គាំងក្នុងការចរចា ទាក់ទងនឹងជំនួយឧបត្ថម្ភធនផ្នែកនេសាទ
(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែធ្នូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Ngozi Okonjo-Iweala បានសម្តែងការខកចិត្ត នៅពេលដែលប្រទេសនានាមិនសម្រេចបានវឌ្ឍនភាព ក្នុងការចរចាលើកិច្ចព្រមព្រៀងនេសាទ។
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Ngozi Okonjo-Iweala ។ (រូបថត៖ WTO) |
ថ្លែងមតិនៅក្នុងកិច្ចប្រ ជុំបិទបញ្ចប់នៃមហាសន្និ បាត WTO លោកស្រី Ngozi Okonjo-Iweala សង្ឃឹមថា ភាគីនានានឹងឈានដល់កិច្ចព្រមព្រៀងបន្ថែមទៀត នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ WTO ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអារ៉ាប់រួម (UAE) ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។ សំណើនាបច្ចុប្បន្នគឺ ឯកអគ្គរដ្ឋទូតទួរគី និងន័រវេស នឹងដឹកនាំការចរចាលើវិស័យកសិកម្ម និងនេសាទ។ ប៉ុន្តែ ឥណ្ឌា និងប៉ាគីស្ថានបានច្រានចោលគំនិតនេះ។
កាលពីខែមិថុនាកន្លងទៅ WTO បានឈានដល់កិច្ចព្រមព្រៀងជាបន្តបន្ទាប់នៅក្នុងសន្និសីទពាណិជ្ជកម្មដ៏សំខាន់មួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រួមទាំងកិច្ចព្រមព្រៀងស្តីពីជលផល។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងលម្អិតនៅតែមិនទាន់ធ្វើទៅរួចទេ ដោយសារប្រទេសនានាកំពុងជជែកវែកញែក អំពីការជ្រើសរើសភាគីដឹកនាំការចរចាលើវិស័យនេសាទនិងកសិកម្ម។ កិច្ចព្រមព្រៀងនេះគឺសំដៅស្វែងរកការទប់ស្កាត់ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចំពោះឧស្សាហកម្មនេះ ដែលត្រូវបានមើលឃើញថា ជាការលើកទឹកចិត្តដោយប្រយោលនូវសកម្មភាពនេសាទដែលកំពុងធ្វើឱ្យធនធានសមុទ្ររងការបាត់បង់៕