WTO បន្ថយកំរិតព្យាករណ៍កំណើនពាណិជ្ជកម្មលកលឆ្នាំ ២០១៣
(VOVworld) – នាថ្ងៃទី ១០ មេសា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបន្ថយ
កំរិតព្យាករណ៍កំណើនពាណិជ្ជកម្មលកល ឆ្នាំ ២០១៣ ពី ៤.៥% ចុះដល់ ៣.៣% ដោយសារវិបត្តិបំណុលសាធារណៈនៅអឺរ៉ុប។ នេះគឺជាលើកទី ២ ដែល WTO ទម្លាក់កំរិតការព្យាករណ៍កំណើនពាណិជ្ជកម្មសកល។ WTO ចាត់ទុកថា៖ ការស្តា
ខឿនសេដ្ឋកិច្ចឡើងវិញនៅអាមេរិកក្នុងឆ្នាំ ២០១៣ នៅតែងើបឡើងបន្តិចបន្តួច
សំរាប់សេដ្ឋកិច្ចក្នុងសហភាពអឺរ៉ុបដែលជួបការលំបាក់ជាច្រើន។ តាម WTO ឲ្យ
ដឹងថា៖ កំណើនពាណិជ្ជកម្មសកលក្នុងឆ្នាំ ២០១២ នៅតែទទួលបាន ២% បើប្រៀប
នឹង ៥.២% ក្នុងឆ្នាំ ២០១១។ ប្រការនេះបានបង្ហាញថា៖ ខឿនសេដ្ឋកិច្ចរបស់បណ្ដា ប្រទេសអភិវឌ្ឍន៍គ្មានភាពភ្លឺស្វាងទេ។ នាថ្ងៃដ៏ដែល អង្គការសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ព្យាករណ៍ថា៖ សកម្មភាពសេដ្ឋកិច្ចលើសកលលោក
ក្នុងខែមេសានឹងកើនឡើង ជាពិសេសគឺ អាមេរិកនិងជប៉ុន៕